អ៊ុយក្រែន ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយនៅក្នុងសុន្ទរកថា របស់លោកកាលពីថ្ងៃអង្គារថា ស្ថានភាពនៅសមរភូមិជួរមុខក្នុងទីក្រុង Donetsk និង Luhansk នៅតែមានការលំបាក ជាពិសេសបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិនៃសម្ព័ន្ធយោធាណាតូ បានជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីការផ្តល់ជំនួយយោធា។ លោក Zelenskyy និយាយថា ការប្រយុទ្ធគឺពិតជាសម្រាប់គ្រប់ហ្វីតនៃទឹកដីអ៊ុយក្រែន។ យោធាអ៊ុយក្រែនបាននិយាយថា កងកម្លាំងរបស់ខ្លួនបានវាយរុញច្រានការវាយប្រហារនៅទីតាំងទីលំនៅឋានចំនួនប្រាំកន្លែងក្នុងទីក្រុង Luhansk និង៦កន្លែងនៅក្នុងទីក្រុង Donetsk រួមទាំងនៅជុំវិញទីក្រុង Bakhmut ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅនេះ។

