ឯកឧត្តម គីម រិទ្ធី ជំរុញពន្លឿនការដោះស្រាយបញ្ហាទំនាស់ដីធ្លីក្នុងខេត្តព្រះវិហារ ប្រកបដោយតម្លាភាព

2023/02/16 12:04:09 am        409

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈនេះ ក្នុងកិច្ចប្រជុំគណៈកម្មាធិការ​គ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានជំរុញពន្លឿនការដោះស្រាយបញ្ហាទំនាស់ដីធ្លី ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ ប្រកបដោយតម្លាភាព ដោយឈរលើគោលការណ៍ច្បាប់ និង​លិខិតបទដ្ឋាននានា ​ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាជន។

កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តព្រះវិហារ ក្រោមវត្តមានចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត លោក លោកស្រី ជាប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ ​អភិបាលក្រុង-ស្រុក មន្ត្រីជំនាញរដ្ឋបាលសាលាខេត្ត នឹងមន្ទីរជាច្រើនរូបទៀត ។

នាឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានស្នើដល់សមាជិកគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋទាំងអស់ ត្រូវ​ចូលរួមពិភាក្សា ​និងចូលរួមជាគំនិត យោបល់ល្អៗ នឹងសំណូមពររបស់សមាជិកក្នុងអង្គប្រជុំ​ទៅលើការគ្រប់គ្រងដីរដ្ឋ ការងារដី សម្បទានសេដ្ឋកិច្ច ការងារដីសម្បទានសង្គមកិច្ច និងការ​ចុះ​បញ្ជីដីធ្លីជាដើម ដើម្បីជាធាតុចូល ​ក្នុងការពិភាក្សារកដំណោះស្រាយពីបញ្ហាប្រឈមនានា ដែលកើតមានឡើងនាពេលកន្លងមក ជាពិសេសត្រូវចូលរួមលើកជាសំណួរឱ្យបានផុលផុស ដើម្បីមាន​សមត្ថភាព គ្រប់គ្រាន់ ក្នុងការចូលរួមអនុវត្តន៍តាមគោលការណ៍ណែនាំឱ្យបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីទទួលបានលទ្ធផលកាន់តែល្អប្រសើរ ។

កិច្ចប្រជុំបានប្រព្រឹត្តទៅដោយបានស្ដាប់នូវបទបង្ហាញរបស់មន្ទីររៀបចំដែនដី នគររូប នីយកម្ម សំណង់ និងសុរិយោដី ដែលទាក់ទងទៅនឹងបញ្ហាដីធ្លីក្នុងខេត្ត នឹងបានពិភាក្សាលើ បញ្ហាមួយ​ចំនួនទៀត ដូចជាការស្នើសុំដីសម្រាប់ការសាងសង់អគារ ក៏ដូចជាសុំចុះបញ្ជីដីធ្លី របស់​មន្ទីរមួយចំនួន បញ្ហាទំនាស់ដីធ្លីរវាងមន្ទីរស្ថាប័នរដ្ឋ និងស្ថាប័នរដ្ឋដូចគ្នា នឹងរវាង ស្ថាប័នរដ្ឋ និងឯកជន​ ព្រមទាំងបញ្ហាផ្សេងៗជាច្រើនទៀតដែល​ ទាក់ទងទៅនឹងដីធ្លី ។

ជាមួយនេះ ឯកឧត្តមអភិបាលខេត្ត ក្នុងនាមប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋ ថ្នាក់ខេត្ត បានស្នើឱ្យអាជ្ញាធរក្រុង-ស្រុក ត្រូវគ្រប់គ្រង និងការពារដីរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់ ពិសេស​មន្ទីរជំនាញត្រូវសហការជាមួយអាជ្ញាធរក្រុង-ស្រុក និងអ្នកពាក់ព័ន្ធជាប់ជាប្រចាំ ៕


អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        60
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        136
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm