ឥណ្ឌូនេស៊ី ៖ កាលពីថ្ងៃអង្គារម្សិលមិញ ក្រុមឧទ្ទាមនៅតំបន់ផ្តាច់ខ្លួនប៉ាពួ ប្រទេសឥណ្ឌូនេស៊ី បានបញ្ចេញរូបភាពហ្វិក និងរូបភាពវីដេអូឃ្លីបបង្ហាញពីឡុតយន្តហោះនូវែលសេឡង់ដែលពួកគេចាប់ធ្វើជាចំណាប់ខ្មាំងកាលពីសប្តាហ៍មុន មានសុខភាពល្អ ប៉ុន្តែពួកគេនិយាយថា ពួកគេមិនព្រមដោះលែងរូបគាត់ជាដាច់ខាតរហូតដល់ក្រុមអាជ្ញាធរទទួលស្គាល់ឯករាជ្យតំបន់របស់ពួកគេ ។ គួរឲ្យដឹងថា លោក Philip Mehrtensដែលបើកយន្តហោះប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ Susi Air ត្រូវបានចាប់ជម្រិតដោយក្រុមប្រយុទ្ធមកពីកងទ័ពរំដោះជាតិប៉ាពួខាងលិច កាលពីសប្តាហ៍មុន ក្រោយចុះចតនៅតំបន់ដាច់ស្រយាល Nduga ៕

