ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសនៅថ្ងៃនេះថា ពលរដ្ឋខ្មែរ ៥នាក់ទៀត បានស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលនាំឱ្យកម្ពុជាមានអ្នកស្លាប់ដោយសារមេរោគផ្លូវដង្ហើមសរុបឡើងដល់ ៧៩នាក់។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅរសៀលនេះ ក្រសួងសុខាភិបាលនិយាយថា អ្នកស្លាប់ទាំង ៥នាក់នោះ មានស្ត្រី ២នាក់ ក្នុងនោះម្នាក់អាយុ ៨១ឆ្នាំ និងម្នាក់ទៀតអាយុ ៥៨ឆ្នាំ ហើយបុរស ៣នាក់ ក្នុងនោះមានបុរសអាយុ ៥១ឆ្នាំ បុរសអាយុ ៣២ឆ្នាំ និងបុរសម្នាក់ទៀតអាយុ ៤១ឆ្នាំ៕