រុស្ស៊ី​ប្រកាស​ពី​ការ​បំបែក​ខ្សែត្រៀម​សមរភូមិ ខណៈអ៊ុយ​ក្រែ​ន​ជំរុញ​ផ្ដល់ជំនួយ​យោធា​ឲ្យ​បាន​លឿន​

2023/02/16 05:33:57 pm        345

​រុស្ស៊ី​៖ រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​បាន​បំបែក​ខ្សែត្រៀម​ការពារ​ដ៏​រឹងមាំ​ចំនួន​២ ​របស់​អ៊ុយ​ក្រែ​ន​នៅ​ក្នុង​ភាគ​ខាងកើត ហើយ​ទីក្រុង Kyiv បាន​និយាយថា ​ការវាយប្រហារ​ឥត​ឈប់ឈរ​របស់​រុស្ស៊ី ធ្វើ​ឲ្យ​មានការ​លំបាក​សម្រាប់​យើង ខណៈ​ក្រុម​សម្ព័ន្ធមិត្ត​លោក​ខាង​លិច​បាន​ប្រកាស​ផ្ដល់​ជំនួយ​យោធា​បន្ថែម​ទៀត​ដល់​ទី​ក្រុង Kyiv រួម​ទាំង​គ្រាប់កាំភ្លើង​ធំ​។

​ក្រុម​សម្ព័ន្ធមិត្ត​អ៊ុយ​ក្រែ​ន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ប្រទេស​សមាជិក​ណា​តូ​កំពុង​បង្កើន​ការផលិត​គ្រាប់​កាំភ្លើង​ធំ​ដោយ​សារ​បារម្ភ​ថា អ៊ុយ​ក្រែ​ន​ប្រើ​អស់​លឿន​ជាង​លោកខាងលិច​ផ្ដល់​ឲ្យ​។ ដោយ​មាន​ជំនួយ​ពី​ការ​កែ​ណ្ឌ​កម្លាំង​បម្រុង​រាប់​ពាន់នាក់​កាលពី​ខែធ្នូ បន្ទាប់ពី​ការដកថយ​យ៉ាង​អាម៉ាស​ក្នុង​សមរភូមិ​ជាច្រើន​ខែ​កន្លងមកនេះ រុស្ស៊ី​បាន​បង្កើន​ការវាយប្រហារ​ទូទាំង​ភាគខាងត្បូង និង​ខាងកើត​របស់​ប្រទេស​អ៊ុយ​ក្រែ​នក្នុង​រយៈកាល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ ហើយ​ការវាយ​លុក​ថ្មី​ទ្រង់ទ្រាយ​ធំ​ត្រូវ​គេ​រំពឹងថា​នឹង​កើតឡើង ខណៈ​ខួប​មួយឆ្នាំ​ដំបូង​នៃ​ការ​លុកលុយ​របស់ខ្លួន​ជិត​ចូលមក​ដល់​។

​ក្រសួង​ការពារជាតិ​រុស្ស៊ី​បាន​និយាយថា កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​ដកថយក្នុងពេល​ប្រឈម​ នឹង​ការវាយប្រហារ​ពី​កងកម្លាំង​រុស្ស៊ី​នៅក្នុង​តំបន់ Luhansk ទោះបីជា​ពុំបាន​ផ្ដល់ព័ត៌មាន​លម្អិត​ក៏​ដោយ ហើយ​សារព័ត៌មាន Reuters មិនអាច​ស្វែងរក​ការផ្ទៀងផ្ទាត់​ដោយ​ឯករាជ្យ​បានទេ​ចំពោះ​បញ្ហា​នេះ ក៏ដូចជា​សេចក្ដីរាយការណ៍​ពី​សមរភូមិ​ផ្សេងទៀត​។ ​ក្រសួង​ខាងលើបាន​និយាយ​នៅក្នុង​សារ Telegram ថា អំឡុង​ការវាយប្រហារ​នោះ ទាហាន​អ៊ុយ​ក្រែ​ន​បាន​ដកថយ​ចម្ងាយ ​៣​គីឡូម៉ែត្រ​ពី​ខ្សែត្រៀម​ដែល​ខ្លួន​បាន​កាន់កាប់​។ ក្រសួង​នេះ​ពុំបាន​បញ្ជាក់​ច្បាស់​ទេថា ​ផ្នែក​ណាមួយ​នៃ​តំបន់ Luhansk ដែលមាន​ការវាយប្រហា​រ​កើតឡើង​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        719
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        419
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        205

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm