ស្នូកឃ័រ៖ កីឡាករស្នូកឃ័រលេខ ១ ពិភពលោក Ronnie O’Sullivan បានបន្តដំណើរឡើងវគ្គ ៣២នាក់ចុងក្រោយនៃការប្រកួតពានរង្វាន់ Welsh Open ក្រោយយកឈ្នះ Rod Lawler ៤-០ហ្វ្រេម។

មិនមែនជាការប្រកួតដ៏ល្អឡើយសម្រាប់ O’Sullivan ដែលខកខានឱកាសវាយបញ្ចូលឡូជាច្រើនលើក តែនៅតែអាចយកឈ្នះគូប្រកួត Rod Lawler បាន។ កីឡាករវ័យ ៤៧ឆ្នាំ Ronnie O’Sullivan នឹងបន្តទៅវគ្គ ៣២នាក់ចុងក្រោយដោយនឹងត្រូវជួបជាមួយកីឡាករវ័យ ១៨ឆ្នាំប៊ែលហ្ស៊ិក Ben Mertens។

ងាកមកការប្រកួតផ្សេងទៀត កីឡាករអង់គ្លេស Judd Trump ក៏បានបន្តដំណើរទៅមុខដែរក្រោយយកឈ្នះ Louis Heathcote ៤-២ហ្វ្រេម រួមដំណើរជាមួយនឹង Mark Allen និង John Higgins តែ Mark Selby ធ្លាក់ពីការប្រកួតហើយក្រោយចាញ់ Robert Milkins ស្របពេលដែលអ្នកការពារតំណែងជើងឯក Joe Perry ក៏ធ្លាក់ដែរដោយចាញ់ Robbie Williams ៤-១ហ្វ្រេម៕
អត្ថបទ៖នាង សុភាវុធ