មនុស្ស​ម្នាក់​ស្លាប់ និង​ ៣​នាក់​របួស​ក្នុងការ​បាញ់ប្រហារ​នៅ​ផ្សារ​ទំនើប​ទីក្រុង El Paso

2023/02/16 07:26:15 pm        238

​អាមេរិក៖ យោងតាម​នគរបាល​បានឱ្យដឹងថា មនុស្ស​ម្នាក់​ស្លាប់ និង​ ៣នាក់​ផ្សេងទៀត​រង​របួស បន្ទាប់​ពី​ការ​បាញ់​ប្រហារ​កាលពី​ល្ងាច​ថ្ងៃ​ពុធ​នៅ​ផ្សារ​ទំនើប Cielo Vista ក្នុង​ទីក្រុង El Paso រដ្ឋ​តិច​សាស់​។ នគរបាល​ទីក្រុង El Paso និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា បុរស​ពីរ​នាក់​កំពុង​ស្ថិត​ក្នុង​ការ​ឃុំឃាំង ហើយ​លែង​មាន​ការ​គំរាមកំហែង​ដល់​សាធារណជន​ទៀតហើយ​។​

​អាជ្ញាធរ​និយាយ​ថា វា​មាន​ភាព​វឹកវរ ខណៈ​មនុស្ស​បាន​រត់​គេច​ខ្លួន​ព្រោះតែ​ការភ័យខ្លាច​។ មន្ទីរពេទ្យ​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ជា​បុរស​ ២​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សាកល​វិទ្យាល័យ​ទីក្រុង ​El Paso ក្នុង​ស្ថាន​ភាព​ធ្ងន់ធ្ងរ​។ ​ផ្សារ​ទំនើប​មួយ​នេះ​នៅ​ជាប់​នឹង​ហាង Walmart ជា​កន្លែង​ដែល​មាន​ការ​បាញ់​ប្រហារ​កាលពី​ឆ្នាំ​២០១៩ បណ្តាល​ឲ្យ​មនុស្ស ២៣​នាក់​ស្លាប់ និង​បាន​បណ្តាល​ឲ្យ​មនុស្ស​ជិត ២០​នាក់​ផ្សេងទៀត​រង​របួស​។

យោង​តាម​អង្គការ​ហ្គា​ន់ វ៉ា​យ​អឺ​លេន​ អា​ខាយ ​(Gun Violence Archive) ​បាន​ឲ្យ​ដឹង​ថា រហូតមកដល់​ពេលនេះ នៅ​ឆ្នាំនេះ​មានការ​បាញ់​ប្រហារ​ទ្រង់ទ្រាយ​ធំ​ជាង ៧០​ដង​នៅ​ទូទាំង​សហរដ្ឋ​អា​មេរិ​ក។ ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ CNN និង GVA កំណត់​ថា ការ​បាញ់​ប្រហារ​ទ្រង់ទ្រាយ​ធំ​ ជា​ការ​បាញ់​ប្រហារ​ដែល​បណ្តាល​ឲ្យ​មនុស្ស​រង​របួស ឬ​ស្លាប់​ចាប់ពី​ ៤​នាក់ ​ឬ​ច្រើនជាង​នេះ ដោយ​មិន​រាប់បញ្ចូល​អ្នក​បាញ់​ប្រហារ​នោះ​ទេ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        676
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        402
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        202

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា

2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm