តួលេខ​អ្នក​ឆ្លង​កូវីដ-១៩​សរុប​កើន​ឡើង​លើស​ ១​ម៉ឺន​ករណី​នៅ​ថ្ងៃ​នេះ ក្រោយ​រក​ឃើញ​អ្នក​ឆ្លង​ថ្មី ៥៨០​នាក់​ទៀត

2021/04/27 09:59:58 am        1.5 K

ភ្នំពេញ៖ ក្រសួង​សុខាភិបាល​ប្រកាស​នៅ​ថ្ងៃ​នេះថា មនុស្ស​ដល់​ទៅ ៥៨០​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​ឆ្លង​សរុប​នៅ​កម្ពុជា បាន​កើន​ឡើង​លើស ១​ម៉ឺន​ករណី​ហើយ​ត្រឹម​ថ្ងៃ​នេះ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​និយាយ​ថា ករណី​ឆ្លង​ថ្មី​សរុប​ដល់​ទៅ ៥៧៩​នាក់ បាន​ឆ្លង​មេរោគ​កូវីដ-១៩ បន្ទាប់​ពី​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ខណៈ​អ្នក​ឆ្លង​ថ្មី ១​នាក់​ទៀត គឺ​ត្រូវ​បាន​រក​ឃើញ​លើ​ពលករ​ខ្មែរ​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ។

បើ​តាម​ក្រសួង​សុខាភិបាល ករណី​ឆ្លង​ថ្មីទាំង​នេះ ត្រូវ​បាន​រក​ឃើញ​ច្រើន​លើស​លប់​នៅ​រាជ​ធានី​ភ្នំពេញ​រហូត​ដល់ ៣៣៧​នាក់ បន្ទាប់​មក​ខេត្ត​ព្រះសីហនុ ៩១​នាក់ ហើយ​ខេត្ត​បន្ទាយមានជ័យ​ក៏​រក​ឃើញ ៩១​នាក់​ផង​ដែរ ខណៈ​ខេត្ត​កណ្ដាល​រក​ឃើញ​ច្រើន​លំដាប់​ទី​៣​ចំនួន ៥១​នាក់​នៅ​ថ្ងៃ​នេះ។

រីឯ​ខេត្ត​ព្រៃវែង និង​ខេត្ត​កំពង់ធំ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា បាន​រក​ឃើញអ្នក​ឆ្លង​ថ្មី ២​នាក់​ដូច​គ្នា ហើយ​ខេត្ត​កែប កំពង់ស្ពឺ និង​កំពង់ឆ្នាំង រក​ឃើញ​អ្នក​ឆ្លង​ថ្មី ១​នាក់​ៗ​ដូច​គ្នា​ដែរ។

គិត​ត្រឹម​ថ្ងៃនេះ កម្ពុជា​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ​-១៩​សរុប​​ឡើង​ដល់ ១០ ៥៥៥​នាក់​ហើយ ក្នុង​នោះ​ករណី​ឆ្លង​ដល់​ទៅ ១០ ០០៥​នាក់ ឬ​ស្មើ​នឹង ៩៥​ភាគរយ សុទ្ធ​តែ​បាន​ឆ្លង​មេរោគ​កូវីដ-១៩ ក្រោយ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ។

ចំណែក​តួលេខ​អ្នក​ជា​សះស្បើយ​វិញ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា មាន​អ្នក​ជំងឺ​កូវីដ​-១៩​ចំនួន ១៧៧​នាក់​បន្ថែម​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ជា​សះ​ស្បើយ​សរុប​កើន​ដល់ ៣ ៥៧៧​នាក់ ខណៈ​អ្នក​ជំងឺ ៦ ៨៩២​នាក់​ទៀត កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​បន្ត៕

 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        186
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        159
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm