មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ជំរុញឱ្យរដ្ឋបាលខេត្តឧត្តរមានជ័យ ពន្លឿនការដោះស្រាយបញ្ហាជម្លោះដីធ្លី ដែលមានផលប៉ះពាល់ដីរដ្ឋជាមួយពលរដ្ឋឱ្យបានឆាប់រហ័ស

2023/02/16 09:20:36 pm        567

ឧត្តរមានជ័យ៖ មន្ដ្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន ​បានជំរុញឱ្យរដ្ឋបាលខេត្តឧត្តរមានជ័យ ធ្វើយ៉ាងណា​ត្រូវពន្លឿន​ការដោះស្រាយបញ្ហាជំម្លោះដីធ្លីរបស់រដ្ឋ​ក្នុង​ភូមិសាស្រ្តខេត្តរបស់ខ្លួន​ឱ្យ​បានឆាប់រហ័ស​ ដើម្បី​បញ្ចប់​ជម្លោះ​នានា​ឱ្យ​អស់ក្នុងឆ្នាំ២០២៣នេះ​។

ថ្លែងក្នុងកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយ​អនុក្រឹត្យ​លេខ ២៤៥ អ.ន.ក្រ ប.ក ចុះថ្ងៃទី៣០ ខែវិច្ឆិកា រឆ្នាំ២០២២ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ​​សម្រួល​ព្រំ​តំបន់​ការពារធម្មជាតិ និង​របៀង​អភិរក្សជីវៈចម្រុះ ដែលមានផលប៉ះពាល់ ​នៅព្រឹកថ្ងៃទី១៦កុម្ភៈ ឆ្នាំ២០២៣នេះ​ ឯកឧត្តម សុខន រិទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានជំរុញបន្ថែមដល់​រដ្ឋបាលខេត្តឧត្តរមានជ័យ​ត្រូវធ្វើការ​ផ្សព្វផ្សាយ​តាម​អនុក្រឹត្យ​របស់រាជ​រដ្ឋាភិបាលឱ្យបាន​ទំលំទូលាយជូន​ដល់ពលរដ្ឋ និងស្ថាប័ន​ពាក់ព័ន្ធនានា ក្នុងការបញ្ឈប់​ការ​កាប់​រាលដាល​ទន្ទ្រាន​យក​ដីរដ្ឋធ្វើ​ជា​កម្មសិទ្ធរបស់ខ្លួនបន្តទៀត។

ក្នុងកិច្ចប្រជុំនោះដែរឯកឧត្តម ប៉ែន កុសល្យ ​អភិបាលខេត្តឧត្តរមានជ័យ បានលើកឡើងថា ក្នុង​ភូមិសាស្រ្តខេត្តឧត្តរមានជ័យមាន ដែនជម្រកសហគមន៍ធំៗ៤ទីតាំង គឺដែនជម្រក​សហគមន៍​ទេសភាព​បន្ទាយឆ្នារ​,ដែនជម្រកសហគមន៍សង្ឃរុក្ខាវ័ន្ត, ដែនជម្រកសហគមន៍កូលេនព្រហ្មទេព និងដែនរបៀងអភិរក្សជីវៈចម្រុះ ក្នុងដែនជម្រក​សហគមន៍ទាំង​អស់នោះ​គឺភាគ​ច្រើនតែងតែ​មាន​ផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ ។

ឯកឧត្តម ស្នើឱ្យក្រសួងបរិស្ថាន​ត្រូវធ្វើការកំណត់​ព្រំតំបន់​ការពារធម្មជាតិជីវៈ​ចម្រុះ​និង​បែងចែកដែន​សហគមន៍អភិរក្សការពាររបស់ខ្លួនឱ្យ​បានច្បាស់លាស់​ក្នុង​ការ​កាត់​ឆ្វៀល​ដីជូន​ប្រជាពលរដ្ឋដែល​ពុំមានដីអាស្រ័យផលពិតប្រកដ ដើម្បីបញ្ចប់ជម្លោះផ្សេងៗប្រកបដោយកម្លាភាព ​និងប្រសិទ្ធភាព ងាយស្រួលក្នុងការ​ចេញប័ណ្ណកម្មសិទ្ធស្របច្បាស់ជូនដល់ពលដ្ឋផងដែរ។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខន រិទ្ធីគុណ មានប្រសាសន៍បន្តថា ​ឆ្នាំ២០២៣​នេះ ​ជាគោលការ​របស់​រាជរដ្ឋាភិបាលកម្ពុជា​ធ្វើយ៉ាង​ណា​ត្រូវពន្លឿន​ការដោះបញ្ហាជម្លោះដីធ្លីរបស់​រដ្ឋ​ជាមួយ​ពលរដ្ឋឱ្យ​បាន​ច្បាស់លាស់​ក្នុង​ការកំណត់ដែន ដើម្បី​សម្រួល​ការ​កាត់​ឆ្វៀលដីជូនពលរដ្ឋក្នុង​ការចេញ​ប័ណ្ណកម្មសិទ្ធ​ស្របច្បាប់​ ឱ្យ​បានឆាប់ចប់​ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ។ កត្តា​ទាំង​អស់នេះ​ហើយ​គឺជាការ​គិតគូរ​យកចិត្តទុកដាក់ខ្ពស់​របស់​រាជរដ្ឋាភិបាលកម្ពុជា​មកលើ​ប្រជាពលរដ្ឋគ្រប់ៗគ្នា ដែលមានបញ្ហាប្រឈម និងផលប៉ះពាល់វិវាទ​ដីធ្លីរបស់រដ្ឋនោះ៕ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        148
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        124
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm