មានការ​ផ្លាស់ប្តូរ​នៅ​ទីក្រុង​ដា​ម៉ាស ខណៈ​ជំនួយ​ចូល​ទៅដល់​តំបន់​ហ៊ុមព័ទ្ធ​របស់​ក្រុម​ឧទ្ទាម​

2023/02/16 09:33:24 pm        641

​ស៊ីរី៖ ក្បួន​រថយន្ត​ដឹក​ជំនួយ​ឆ្លងកាត់​តំបន់​ជួរមុខ​ក្នុងប្រទេស​ស៊ី​រី ដើម្បី​ទៅដល់​ភាគ​ពាយ័ព្យ​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម ដែល​ប្រជាជន​ស៊ី​រី​ភាគច្រើន​បាន​ស្លាប់​ដោយ​ការរញ្ជួយ​ដី​ វាយប្រហារ​កាលពី​ជាង​មួយ​សប្តាហ៍​កន្លងទៅនេះ ប៉ុន្តែ​ទីតាំង​សង្គ្រាមស៊ីវិល​បាន​រារាំង​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ផ្តល់ជំនួយ​សង្គ្រោះ​។

វា​ជា​គំរូ​ដ៏​កម្រ​មួយ​នៃ​ការ​ផ្តល់ជំនួយ​ដែល​ត្រូវបាន​អនុញ្ញាត ​តាមរយៈ​កងកម្លាំង​សម្ព័ន្ធមិត្ត​ជាមួយ​ប្រធានាធិបតី​ស៊ី​រី លោក Bashar al-Assad​។ អង្គការសហប្រជាជាតិបាននឹងកំពុង​ជំរុញឱ្យមាន​ជំនួយ​ឆ្លងកាត់​តំបន់​សមរភូមិ​ដែល​ជាប់គាំង និង​ចំណុច​ព្រំដែន​ដែល​បាន​បិទចូលទៅក្នុង​ទឹកដី ដែល​រួមមាន​ផ្នែក​នៃ​ខេត្ត Idlib និង Aleppo។ ពេលនេះនៅ​ទីបំផុតមាន​សញ្ញា​នៃ​ការផ្លាស់ប្តូរ​ធ្វើឡើង​ដោយ​ទីក្រុង Damascus។ ដោយ​ត្រុ​វ​បានរៀបចំ​ដោយ​កុលសម្ព័ន្ធ​អារ៉ាប់​ក្នុង​តំបន់​ដ៏​មាន​ឥទ្ធិពល រថយន្ត​ដឹកទំនិញ​ដែលមាន​ដឹក​ភួយ ស្បៀងអាហារ គ្រឿង​ផ្គត់ផ្គង់​ផ្នែក​ពេទ្យ និង​តង់បាន​ឆ្លងកាត់​តំបន់​នេះ​ពេញ​មួយ​យប់​។​ ​យុទ្ធនាការ​នេះ​គឺ​សម្រាប់​ប្រជាជន​ទាំងអស់​នៅ​ទីនោះ នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី វា​នឹង​ពុំមាន​ការរើសអើង​នោះទេ ហើយ​វា​ក៏​ពុំមែន​ជា​យុទ្ធនាការ​ចុងក្រោយ​នោះដែរ មាន​យុទ្ធនាការ​ជាច្រើន​ទៀត​នៅ​ច្រក​ឆ្លងកាត់​។

អង្គការសហប្រជាជាតិនិយាយថា បាន​បញ្ជូន​ក្បួន​រថយន្ត​ដឹក​ជំនួយ​ដំបូង​របស់ខ្លួន ចូល​ឆ្លងកាត់​ដែល​បាន​បញ្ជូន​រថយន្ត​ដឹកទំនិញ​ជាង ៥០គ្រឿង ទោះបីជា​មិនបាន​បញ្ជូន​ជំនួយ​សម្រាប់​ថ្ងៃ​ដំបូង​បន្ទាប់ពី​ការរញ្ជួយ​ដី​ក៏ដោយ ដោយ​លើកឡើង​ពី​បញ្ហា​ក្នុងការ​ដឹកជញ្ជូន​។ មនុស្ស​ប្រហែល​ ៤លាន​នាក់​នៅ​តំបន់​រង​គ្រោះរញ្ជួយ​ដី ត្រូវការ​ជំនួយ​មនុស្សធម៌​យ៉ាងខ្លាំងសូម្បីតែ​មុនពេល​រញ្ជួយ​ដី​ក៏ដោយ​។ អង្គការវ៉ា​យ​ ហែល​ម៉េ​ត ​(White Helmets) របស់​ប្រទេស​ស៊ី​រី ដែលជា​អង្គការ​ជួយសង្គ្រោះ​ធ្វើការ​តែ​នៅក្នុង​តំបន់​ប្រឆាំងបាន​និយាយថា ជីវិត​មនុស្ស​កាន់តែច្រើន​អាច​ត្រូវបាន​សង្គ្រោះ​នៅក្នុង​ប្រទេស​ស៊ី​រី ប្រសិនបើ​ពិភព​ខាងក្រៅ​ធ្វើ​សកម្មភាព​បាន​លឿន​ជាង​នេះ​។ រហូតមកដល់​ពេលនេះ​ចំនួន​អ្នកស្លាប់​ដោយ​រញ្ជួយ​ដី ដែល​បាន​វាយប្រហារ​នៅ​ប្រទេស​ទាំង២ ទួរគី និង​ស៊ី​រីបាន​កើន​ឡើងដល់​ជាង ​៤១,០០០​នាក់៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

អង្គភាពយានដ្រូនអ៊ុយក្រែន កំពុងតាមប្រម៉ាញ់នាវារុស្ស៊ីនៅក្នុងសមុទ្រខ្មៅ
2026/07/24 08:03:42 pm       
អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm        3
ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm        25

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង្គភាពយានដ្រូនអ៊ុយក្រែន កំពុងតាមប្រម៉ាញ់នាវារុស្ស៊ីនៅក្នុងសមុទ្រខ្មៅ

2026/07/24 08:03:42 pm
​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm