មហាសេដ្ឋី​អ៊ីរ៉ង់​កាត់​អាមេរិក Jahm Najafl គ្រោង​ទិញ​ក្លិប Tottenham តម្លៃ​ជិត ៤ពាន់​លាន​ដុល្លារ​

2023/02/16 09:41:06 pm        93

​បាល់ទាត់៖ ​មហាសេដ្ឋី​អ៊ីរ៉ង់​កាត់​អាមេរិក Jahm Najafl ដែលជា​ប្រធាន​ក្រុមហ៊ុន MSP Sports Capital គ្រោង​នឹង​ដេញថ្លៃ​ទិញយក​ភាគហ៊ុន​ក្លិប​បាល់ទាត់​អង់គ្លេស Tottenham Hotspur មក​គ្រប់គ្រង​ក្នុងតម្លៃ ៣.៧៥ពាន់​លាន​ដុល្លារអាមេរិក នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Reuters​។​

​​មុន​នេះដែរ​សារព័ត៌មាន The Financial Times ក៏បាន​រាយការណ៍​ដែរ​ថា MSP Sports Capital កំពុងធ្វើការ​យ៉ាង​ខ្មួលខ្មាញ់​ជាមួយ​ក្រុម​អ្នកវិនិយោគ ​ដើម្បី​ធ្វើ​រចនាសម្ព័ន្ធក្នុងការ​ទិញយក​ភាគហ៊ុន​របស់ Spurs ដែល​កំពុង​កាន់កាប់ដោយ​លោក Joe Lewis និង Daniel Levy​។​ ​​ក្រុមហ៊ុន MSP Sports Capital រួមជាមួយ​នឹង​ដៃគូនឹង​បញ្ចេញ​សំណើ​ទិញ ៧០% នៃ​តម្លៃ​លក់ ខណៈ​ដៃគូ​ដែលមាន​មូលដ្ឋាន​នៅ Abu Dhabi អារ៉ាប់​រួម​នឹង​បូក​បន្ថែម ៣០% ទៀត​។ ​​លោក Jahm Najalf បច្ចុប្បន្ន​ក៏មាន​ភាគហ៊ុន​តូច​នៅ​ក្លិប​បាល់បោះ​អាមេរិក NBA, Phoenix Suns ផងដែរ​។​

​​Tottenham Hotspur ដែល​កំពុង​ដឹកនាំ​ដោយ​លោក Antonio Conte កំពុង​ឈរ​លេខ៥ ក្នុង​តារាង​នៅ English Premier League មាន ៣៩ពិន្ទុ​ពី​ការប្រកួត ២៣លើក និង​ដេញ​ពីក្រោយ​ក្រុម​លេខ៤ Newcastle United ២ពិន្ទុ​។ ​​ក្លិប​ដែលមាន​មូលដ្ឋាន​នៅ​ភាគ​ខាងជើង​ទី​ឡុង​ដ៍​មួយ​នេះ បាន​ខកខាន​ឈ្នះ​ជើងឯក​សំខាន់ៗ​តាំងពី​ឆ្នាំ២០០៨ ដែល​ពួកគេ​ឈ្នះ​ជើងឯក League Cup​។ ​​ក្លិប​នៅ Premier League ផ្សេងទៀត​ក៏​កំពុងស្ថិត​ក្នុងការ​ចរចា​រក​ម្ចាស់ផ្ទះ​ថ្មី​ដែរ​រួមមាន Manchester United ដែល​កំពុងមាន​ទំនាក់ទំនង​ទិញ​ពីកាតា និង​សេដ្ឋី​អង់គ្លេស​ប្រធាន​ក្រុមហ៊ុន INEOS លោក Jim Ratcliffe ស្រប​ពេលដែល​ហង្ស​ក្រហម Liverpool ក៏​កំពុង​ដាក់លក់​ផងដែរ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        160
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        152
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm