ទូត៤ប្រទេស នឹងជំរុញអ្នកវិនិយោគទុនរបស់ខ្លួនឱ្យមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត

2023/02/16 10:04:22 pm        618

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅ​ព្រឹកថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០២៣នេះ ​បានអនុញ្ញាតឯកអគ្គរាជទូតរដ្ឋទូត នៃប្រទេសចំនួន៤ (ក្រុមប្រទេស Nordic) ​ប្រចំាកម្ពុជា ​ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើការងារ​មួយចំនួន។

ប្រភពក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​នៅក្រោយចប់ជំនួបនេះ បានឲ្យដឹងថា ឯកអគ្គរាជទូតរដ្ឋទូត ​នៃប្រទេសចំនួន៤ ​ដែលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនេះ រួមមាន ​ឯកឧត្តម Jon Astrom Grondahl ឯកអគ្គរាជទូតស៊ុយអ៊ែតប្រចាំកម្ពុជា ​ថៃ ឡាវ មីយ៉ាន់ម៉ា ជាប្រធានប្រតិភូ, លោកជំទាវ Astrid Emilie Helle ឯកអគ្គរាជទូតណវ៉េប្រចាំកម្ពុជា ​និងថៃ, ឯកឧត្តម Jon Thorgaard ឯកអគ្គរាជទូតដេនម៉ាកប្រចាំកម្ពុជា​ និងថៃ ​និងឯកឧត្តម Jyri Jarviaho ឯកអគ្គរដ្ឋទូតហ្វាំងឡង់ដ៏ប្រចាំកម្ពុជា និងថៃ។

នៅក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានជម្រាបជូនភ្ញៀវថា កម្ពុជាបាននិងកំពុង បន្ត​ពង្រឹងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព ​និងធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ដើម្បីឆ្លើយតប​ទៅ​នឹងតម្រូវការនៃការធានាបាននូវលក្ខខណ្ឌការងារល្អប្រសើរ និងភាពសុខដុមក្នុងទំនាក់ទំនង​វិជ្ជាជីវៈ។

ពង្រឹងការអនុវត្តច្បាប់ស្តីពីសហជីព ដើម្បីធានានូវសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ដែលតំណាង​ឱ្យ​សំឡេង និងឆន្ទៈពិតប្រាកដរបស់កម្មករនិយោជិត និយោជក ក្នុងការការពារសិទ្ធិ និងផល​ប្រយោជន៍​ស្របច្បាប់​របស់គាត់ និងជាដៃគូសន្ទនាដ៏មានប្រសិទ្ធភាពក្នុងកិច្ចសន្ទនាសង្គម កិច្ចព្រម​ព្រៀង​ជាសកល (Global Deal Initiative) ការបន្តអនុវត្តបានយ៉ាងល្អ​នូវយន្តការត្រី​ភាគីក្នុងចរចា និងដោះស្រាយបញ្ហានានាប្រកបដោយជោគជ័យ​ គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា និងការបន្តពង្រឹងយន្តការក្រុមប្រឹក្សាអាជ្ញាកណ្តាលសុទ្ធជាធាតុផ្សំនៃការកសាងជំនឿ​ទុកចិត្តរបស់​អ្នក​វិនិយោគទុនប្រទេសទាំងនេះនៅកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត រដ្ឋទូតទាំងអស់ បានសំដែងនូវកោតសរសើរ និង​វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើនរបស់កម្ពុជាលើគ្រប់វិស័យ ជាពិសេសក្នុងដំណាក់​កាល​នៃការរាតត្បាតជំងឺកូវីដ-១៩ រដ្ឋាភិបាលកម្ពុជា ​បានគ្រប់គ្រងបានយ៉ាងល្អ ដែលអាចជួយ​សង្គ្រោះអាយុជីវិតប្រជាជន ​ហើយឈានទៅបើកដំណើរការសកម្មភាពសេដ្ឋកិច្ច សង្គមឡើងវិញ​ពេញលេញលើគ្រប់វិស័យ។

ទន្ទឹមនឹងនេះ ក៏បានសំដែងនូវការកោតសសើរ ​ចំពោះការវិវត្តន៍រីកចម្រើននៃវិស័យការងារ ដែល​បានយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើឱ្យប្រសើឡើងនូវកិច្ចសន្ទាសង្គម សិទ្ធិសេរីភាព អង្គការវិជ្ជាជីវៈ សិទ្ធិការងារ កាត់បន្ថយបាននូវិវាទការងារ​ មានយន្តការត្រីភាគីច្បាស់លាស់ដោះស្រាយការងារ​ដោយឯករាជ្យ និងតម្លាភាព។

ក្រសួងការងារ បានបញ្ជាក់ថា ភាគីទាំងពីរ នឹងបន្តរួមគ្នាលើកិច្ចសហប្រតិបត្តិលើគម្រោងផ្សេងទៀត ដែលប្រទេសទាំងនេះ​មានគំរូដ៏ល្អសម្រាប់ចែករំលែកបទពិសោធន៍ សំដៅគាំទ្រក្នុងការធ្វើឱ្យប្រសើរ​ថែម​ទៀតទាំងលើសេវាទីផ្សារការងារ ការកសាងធនធានមនុស្សដែលមានជំនាញវិជ្ជាជីវៈ ជា​កម្លាំងពលកម្មជំនាញ ការធានានូវ​សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ លក្ខខណ្ឌការងារ និងការ​ប្រយុទ្ធ​ប្រឆាំង​អំពើរជួញដូរមនុស្ស ​ដើម្បីបន្តបង្កើននូវការជឿជាក់ និង​ភាពទាក់​ទាញដល់អ្នក​វិនិយោទុន និងអ្នកប្រើប្រាស់ទំនិញ ​មកលើប្រភពទំនិញពីកម្ពុជា ដែលជាប្រទេសអនុវត្តតាមអនុលោមភាព​នៃ​បទដ្ឋានការងារអន្តរជាតិ៕អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm