ក្រសួងសុខាភិបាល​ ប្រារព្ធទិវា ​ជាតិសុខភាពមាតា ទារក ​និងកុមារ

2023/02/16 10:35:33 pm        60

ភ្នំពេញ ៖ ក្រសួងសុខាភិបាល ព្រឹកថ្ងៃទី១៦ ខែកុម្ភៈ​ ឆ្នាំ២០២៣នេះ បានប្រារព្ធទិវា ជាតិ​សុខភាព​មាតា ​ទារក ​និង​កុមារ​ ក្រោម​ប្រធានបទ ​«រួមគ្នាពង្រឹងសេវាសុខភាពបន្តពូជ ​សុខភាពមាតា ទារក កុមារ ​យុវវ័យ និងអាហារូបត្ថម្ភ ដើម្បីឈាន​ទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅឆ្នាំ២០៣០» ​រៀបចំដោយ​មជ្ឈមណ្ឌល​ជាតិ​គាំពារមាតា និងទារក។

​ក្រោមវត្តមាន​ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាបាល និងអញ្ជើញ​ចូលរួមពីសំណាក់​លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការ WHO ប្រចាំប្រទេសកម្ពុជា លោកស្រី Sandra Bernklau តំណាងអង្គការ UNFPA ប្រចាំប្រទេសកម្ពុជា លោកវេជ្ជបណ្ឌិត John M. Eyres តំណាងអង្គការ USAID ។

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ទោះបីជាប្រទេសយើងមានការរំខានញាំញី​យ៉ាងខ្លាំងដោយ​ជំងឺ​រាតត្បាតកូវីដ-១៩ ក្នុងឆ្នាំ២០២០មែនពិត បច្ចុប្បន្ននេះប្រជាជនទាំងអស់រស់នៅធម្មតាតាមបែបគន្លងថ្មី ដោយសារតែ​ប្រទេសជាតិ មានសន្តិភាព និងស្ថេរភាពនយោបាយ ជាពិសេសប្រទេសកម្ពុជា​យើងទទួល​បានជោគជ័យ​ក្នុងការ​ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងអត្រាគ្របដណ្តប់ខ្ពស់ក្នុងការផ្តល់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តម រដ្ឋមន្រី្ត សូមអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងអស់ពីកំលាំងកាយ-ចិត្ត មន្ត្រី​សុខាភិបាល​ អាជ្ញាធរ និងអ្នកពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមយ៉ាង​សកម្មដើម្បី​សម្រេចបាន​លទ្ធផល​ដ៏ល្អវិសេស​វិសាលមួយនេះ ជាពិសេសសូមថ្លែងអំណរគុណជាពន្លឹកដល់បុគ្គលិក សុខាភិបាល និងឆ្មបរបស់​យើងទាំងអស់ ទាំងនៅទីនេះក្ដី ទាំងកំពុងតាមដានកម្មវិធី ZOOMក្តី ដែលបានចូលរួម​ចំណែក​យ៉ាងធំធេង​ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋគ្រប់រូប ជាពិសេសការផ្តល់សេវាសុខភាពបន្តពូជ សុខភាពផ្លូវភេទ សុខភាពមាតា និងទារក។ ជាពិសេសក្នុងសាររបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ ដែលបានអានដោយលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទ ក្រហមកម្ពុជា បានឱ្យឃើញពីវឌ្ឍនភាព និងស្នាដៃរបស់ក្រសួងសុខាភិបាល ក្នុងការផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ ដើម្បីកម្ពុជាអាចសម្រេច បានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព​តាមការកំណត់​នៅឆ្នាំ២០៣០៕ អត្ថបទ ៖ រដ្ឋា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm