ខេត្តកំពត បានបញ្ចប់ការដោះស្រាយបញ្ហាក្រៅប្រព័ន្ធតុលាការ ជូនពលរដ្ឋក្នុងក្រុងស្រុកចំនួន៣

2023/02/16 11:19:54 pm        581

កំពត៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បច្ចុប្បន្នកំពុងមានភាពល្បីល្បាញក្នុងការដោះ​ស្រាយ​បញ្ហាវិវាទជូនប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាការ។ ឯកឧត្តម ​បានបញ្ចប់ការដោះស្រាយបញ្ហា​ជូនពលរដ្ឋ​ ក្នុងក្រុងស្រុកចំនួន៣ ​ហើយបេសកកម្មដោះស្រាយនេះ ​គឺបន្តទៅក្រុងស្រុកដទៃផ្សេង​ទៀត​ដែលនៅសល់។ នេះជាការអះអាងដោយផ្ទាល់ របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ជាអភិបាលខេត្តដែលមានភាពលេចធ្លោខ្លាំង ក្នុងការ​ដោះស្រាយ​បញ្ហាវិវាទ ជូនប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាការ។ គិតចាប់ពីការចូលកាន់ដំណែង​ជាអភិបាលខេត្តកំពត មកទល់ពេលបច្ចុប្បន្ន ​ឯកឧត្តម ម៉ៅ ធនិន បានបន្តចុះដោះស្រាយ​បញ្ហា​តាមមូលដ្ឋាន​ជូនប្រជាពលរដ្ឋរួចរាល់ចំនួន​ ៣ក្រុងស្រុករួចមកហើយ។

ក្នុងនាមជាអភិបាលខេត្ត ​ឯកឧត្តម អះអាងថា នឹងបន្តដោះស្រាយបញ្ហាវិវាទនៅទីតាំង​ក្រុង​ស្រុកដែល​នៅសល់ទាំងអស់។ ឯកឧត្តម លើកឡើងឱ្យប្រជាពលរដ្ឋ ត្រូវដាក់ពាក្យបណ្ដឹង​នៅ​លេខាធិការដ្ឋានរបស់ខេត្ត ដើម្បីមានការកំណត់​កាលបរិច្ឆេទ​ជាក់លាក់ក្នុងការ​ចុះដោះស្រាយ​ដល់មូលដ្ឋានដោយផ្ទាល់។

ឯកឧត្តមអភិបាលខេត្តកំពត ក៏បានបញ្ជាក់ឱ្យប្រជាពលរដ្ឋ ត្រូវមានទំនុកចិត្ចចំពោះការដោះស្រាយ​ក្រៅប្រព័ន្ធតុលាការនេះ​ ហើយការចុះដោះស្រាយគឺធ្វើឡើងដោយមានមន្រ្តីជំនាញ​ មានឯកសារ និងមានទាំងសាក្សីជាក់លាក់ក្នុងការដោះស្រាយបញ្ចប់បញ្ហា។

សូមបញ្ជាក់ថា ការដោះស្រាយបញ្ហាវិវាទក្រៅប្រព័ន្ធតុលាការ ​ក៏មានការគាំទ្រ ពីនាយករដ្ឋមន្រ្តី​កម្ពុជាផងដែរ។ កន្លងទៅសម្ដេចតេជោ ហ៊ុន សែន ​បានកោតសសើរដល់ ​ឯកឧត្តម ម៉ៅ ធនិន ចំពោះការដោះស្រាយបញ្ហាវិវាទជូន​ប្រជាពលរដ្ឋ ​ដល់មូលដ្ឋានដោយផ្ទាល់។ សម្ដេច ក៏បានចាត់ទុកថា ​ជាគំរូល្អសម្រាប់ខេត្តដទៃយកទៅអនុវត្តផងដែរ៕អត្ថបទ៖ គឹមហុក


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        182
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        157
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        181

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm