ខេត្តកំពតនាំចេញចេកអំបូងលឿង ទៅកាន់ប្រទេសចិនជាង២០០០តោន ក្នុងមួយខែ

2023/02/16 11:24:57 pm        1.0 K

ភ្នំពេញ៖ ខេត្តកំពតក្នុងពេលបច្ចុប្បន្ននេះ គឺមានលទ្ធភាពនាំចេញចេកអំបូងលឿងទៅកាន់ទីផ្សារចិន ប្រមាណជាង ២០០០តោន ក្នុងមួយខែ។ នេះជាការបញ្ជាក់របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងសន្និសីទសារព័ត៌មានស្ដីពីភាពជោគជ័យរយៈពេល៥ឆ្នាំ របស់ខេត្ត។

ខេត្តកំពត ក្រៅពីមានភាពល្បីល្បាញ ​លើដំណាំម្រេច និងទុរេន ​បច្ចុប្បន្ននេះ ខេត្តកំពត ក៏មានដំណាំចេកអំបូងលឿងមួយមុខទៀតកំពុងមានសក្ដានុពលជាខ្លាំងផងដែរ។ ជាក់ស្ដែងខេត្តកំពត ​មានលទ្ធភាពនាំចេញចេកអំបូងលឿងចន្លោះពី ​២៣០០តោន ទៅ២៥០០តោន ក្នុងមួយខែ ទៅកាន់ប្រទេសចិន។ នេះជាការបញ្ជាក់របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត។

ឯកឧត្តម បញ្ជាក់ថា ការវិនិយោគលើដំណាំចេកអំបូងលឿងនេះ គឺជាការវិនិយោគលើទីតាំង​ដែល​ជាអតីតសមរភូមិ។ ឯកឧត្តមថា នេះជាការកែប្រែដ៏ប្រសើរ ប្រែពីតំបន់ធ្លាប់ជាសមរភូមិ មកជាទីតាំងដាំដុះ ​និងជាកន្លែងទេសចរណ៍ផងដែរនោះ។

ក្នុងនាមជារដ្ឋបាលខេត្ត ឯកឧត្តមក៏គាំទ្រ ដល់គម្រោងពង្រីកផ្ទៃដីដាំចេកអំបូងលឿង​ដែលកំពុង​មានសក្ដានុពលផងដែរ។ ចំណុចសំខាន់មួយទៀត​ ដំណាំចេកអំបូងលឿងនាពេលនេះ គឺជា​ការផ្ដល់ការងារជូនប្រជាពលរដ្ឋរហូតដល់ជាង ២០០០នាក់។

ឯកឧត្តម អភិបាលខេត្ត បានលើកឡើងដែរថា ចេកអំបូងលឿងនៅខេត្តកំពត ក្រៅពីនាំចេញ​ទៅប្រទេសចិន ចេកអំបូងលឿងនេះ ​ក៏បានផ្គត់ផ្គង់តម្រូវការក្នុងស្រុកផងដែរ។ ពិសេសគឺផ្គត់ផ្គង់ទៅតាម​ ភោជនីយដ្ឋានជាច្រើនដែលមានវត្តមានក្នុងខេត្តកំពតផ្ទាល់តែម្ដង។

ការដាំចេកអំបូងលឿងនៅខេត្តកំពត ​គិតត្រឹមពេលបច្ចុប្បន្ន គឺក្រុមហ៊ុនចំនួនពីរ ​កំពុងដាំដុះលើផ្ទៃដី ១០៦៣ហិកតា ​ហើយអាចប្រមូលផលបានលើផ្ទៃដី ​៦៦១ហិកតា។នេះជាការបញ្ជាក់បន្ថែម​របស់លោក ចាន់ រិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពត។

លោកលម្អិតថា សម្រាប់ដំណាំចេកអំបូងលឿងដែលកំពុងប្រមូលផលនេះ គឺមានលទ្ធភាព​ប្រមូល​ផល​បានប្រមាណ ៤៣តោនក្នុងមួយហិកតា។

ចំពោះដំណាំទុរេន​ ជាដំណាំមានភាពល្បីល្បាញ​ជាយូរមកហើយសម្រាប់​ខេត្តកំពតវិញ បច្ចុប្បន្ននេះ​គឺមានការដាំដុះលើផ្ទៃដីប្រមាណ ​១៧០០ហិកតា ដោយក្នុងនោះ​អាចប្រមូលផលបាន​លើផ្ទៃដី​ប្រមាណជាង ១២០០ហិកតា។ ​លទ្ធភាពប្រមូលវិញ​ គឺអាចទទួលបានក្នុងរង្វង់ ​១៥តោន ក្នុង​មួយហិកតា៕អត្ថបទ៖ គឹមហុក


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm