​ខេត្ត​កំពង់ចាម ត្រូវប្រកាសជាខេត្តអស់មីនទី៧​គាំទ្រ​ពី គម្រោង​សម្ដេច​តេជោ​សម្រាប់​សកម្មភាព​មីន ក្រោម​មូល​បទ “ផ្ដល់​ដី​សុវត្ថិភាព បង្កើត​ស្នាមញញឹម”

2023/02/16 11:26:17 pm        111

​កំពង់ចាម​ ៖ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ខេត្ត​កំពង់ចាម ត្រូវ​បាន​ប្រកាស​ជា​ខេត្ត​អស់​មីន ក្រោម​ការ​គាំទ្រ​ពី គម្រោង​សម្ដេច​តេ​ជោ​សម្រាប់​សកម្មភាព​មីន ក្រោម​មូល​បទ “ផ្តល់ដីសុវត្ថិភាព បង្កើត​ស្នាមញញឹម” ក្រោមអធិបតីភាព ឯកឧត្តម​ហ៊ុន ម៉ានិត នាយករង​ខុទ្ទកាល័យ​ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានគូសបញ្ជាក់ថា ខេត្តកំពង់ចាម គឺជាខេត្តទី៧ ត្រូវបានប្រកាសជាខេត្តអស់មីន បន្ទាប់ពីខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង ភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តត្បូងឃ្មុំ ដែលត្រូវបានប្រកាសជារាជធានី-ខេត្តអស់មីន ក្នុងឆ្នាំ២០២២ កន្លងទៅនេះ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងបន្ថែមថា បន្ទាប់ពីទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចតេជោ​នាយករដ្ឋមន្រ្តី អាជ្ញាធរមីន បានពង្រាយកម្លាំងបោសសម្អាតមីនរបស់​មជ្ឈមណ្ឌល​សកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ដើម្បីធ្វើការបោស​សម្អាតមីនដែលបានដឹងឲ្យអស់ក្នុងខេត្តចំនួន ០៥ រួមមានខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តស្វាយរៀង ខេត្តតាកែវ និងខេត្តកំពត ដោយប្រើប្រាស់ថវិកាពីគម្រោង​សម្តេចតេជោ​សម្រាប់សកម្មភាពមីន ដំណាក់កាលទី១។ សម្រាប់ការអនុវត្តគម្រោងសម្តេចតេជោនៅខេត្តកំពង់ចាម និងឈានដល់ប្រកាសជាខេត្តអស់មីន នាថ្ងៃនេះ អង្គភាពស៊ីម៉ាក់ បានធ្វើការបោសសម្អាតមីនចុងក្រោយ ក្នុងទំហំផ្ទៃដីសរុបចំនួន ០,៩៧ គីឡូម៉ែត្រក្រឡា ស្មើនឹង ១១ ចម្ការមីន។ ដោយឡែក ខេត្តចំនួន ០៤ ទៀត រួមមាន ខេត្តកំពង់ឆ្នាំង ខេត្តស្វាយរៀង ខេត្តតាកែវ និងខេត្តកំពត នឹងត្រូវប្រកាសផងដែរ ជាខេត្តអស់មីន មុនចូលឆ្នាំខ្មែរ ខាងមុខនេះ។

លោកបន្តទៀតថា គិតត្រឹមខែធ្នូ ឆ្នាំ២០២២ ផ្ទៃដីសង្ស័យមានមីន និងយុទ្ធភ័ណ្ឌមិន​ទាន់ផ្ទុះ​នៅខេត្តកំពង់ចាម សរុបប្រមាណជាង ៤៦,២ គីឡូម៉ែត្រក្រឡា ស្មើនឹង ៣៤៩ ចម្ការមីន/គ្រាប់ ត្រូវបានបោសសម្អាតរួច ដោយរកឃើញ និងកំទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន ១៤០៦ គ្រាប់ មីនប្រឆាំងរថក្រោះ ១៤២ គ្រាប់ និងយុទ្ធភ័ណ្ឌមិន​ទាន់ផ្ទុះដទៃទៀត ៦៣ ៥៧៤ គ្រាប់ ដោយប្រតិបត្តិករជាតិចំនួន ២ រួមមានអង្គភាពស៊ីម៉ាក់ និងមជ្ឈមណ្ឌល​ជាតិ​រក្សាសន្តិភាព។ ទោះបីខេត្តកំពង់ចាម ត្រូវបានប្រកាសអស់មីនដែលយើងបានដឹង នាថ្ងៃនេះ ខេត្តកំពង់ចាម នៅសល់ផ្ទៃដីសង្ស័យមានគ្រាប់បែកចង្កោម និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដទៃទៀត ប្រមាណជាង ៦៧ គីឡូម៉ែត្រក្រឡា ស្មើនឹង ៣៩០ ចម្ការគ្រាប់ ទៀត ស្ថិតនៅពាសពេញខេត្ត។

លោកបន្តទៀតថា កម្ពុជា មុននឹងឈានដល់ថ្ងៃនេះ និងសម្រេចបាននូវ​សមិទ្ធផល​លើការងារ​បោស​សម្អាត​មីនយ៉ាង​ធំធេង យើងទាំងអស់គ្នាត្រូវចងចាំ និងក្រឡេកទៅមើលប្រវត្តិសាស្រ្តដ៏សែនជូរចត់ ជាង ៤៤ ឆ្នាំមុន ដែល​ប្រទេសកម្ពុជា បានជួបនូវវិបត្តិសោកសៅ និងធ្លាក់ចុះដល់ចំណុចសូន្យ ដែលបង្កមកពីការបែកបាក់សាមគ្គី និងសង្រ្គាមផ្ទៃក្នុង។ បន្ទុកដ៏ធ្ងន់ធ្ងរនៃប្រវត្តិសាស្រ្តនេះ បានធ្លាក់មកលើ សម្តេចតេជោ និងថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ជាអ្នកដោះស្រាយ។ ថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ គឺជាមហាជ័យជម្នះ​របស់ប្រជាជន​កម្ពុជា​លើបន​ប្រល័យពូជសាសន៍​ ប៉ុល ពត ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ កម្ពុជាបានបិទនូវទំព័រសករាជដ៏ខ្មៅងងឹតរបស់ខ្លួន ហើយបើកចេញនូវទំព័រសករាជថ្មី គឺសករាជឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ព្រមទាំងបានធ្វើជាកម្លាំងស្នូលនៃការបង្រួបបង្រួមជាតិ និងជាកម្លាំង​មិនអាច​ខ្វះបាន ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀងទីក្រុងប៉ារីស និងបង្កើតឲ្យមាននយោបាយឈ្នះ ឈ្នះ ដែលជាគន្លឹះដ៏សំខាន់​សម្រាប់​ប្រតិបត្តិករបោសសម្អាតមីនយើងទាំងអស់មានលទ្ធភាពចូលដល់គ្រប់ទីកន្លែងនៃទឹកដីកម្ពុជា ដោយគ្មាន​ការភ័យខ្លាច។ ទន្ទឹមនឹងនេះ ការងារបោសសម្អាតមីន ក៏ត្រូវបាន​ដាក់បញ្ចូល​ក្នុងកម្មវិធី​នយោបាយរបស់​គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាលផងដែរ៕

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        25
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        132
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        242

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm