រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គាំទ្រការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា

2023/02/17 02:39:31 pm        228

ភ្នំពេញ៖ ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជំរុញ និងគាំទ្រ ដល់ការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា ក្នុងនោះឯកឧត្ដមបាន ជំរុញឱ្យការងារសាធារណការ និង ដឹកជញ្ជូន លើកទឹកចិត្ត និងអនុវត្តគោលនយោបាយលើការប្រើប្រាស់រថយន្តអគ្គិសនីនេះនៅកម្ពុជា។

ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ណែនាំបែបនេះ ក្នុងឱកាស តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង ពិធីបិទសន្និបាតបូកសរុបការងារសាធារណការ និង ដឹកជញ្ជូន ឆ្នាំ ២០២២ និង ទិសដៅការងារ ឆ្នាំ ២០២៣ ទីស្ដីការក្រសួងសាធារណការ និង ដឹកជញ្ជូន នៅថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២៣។

ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន បានបង្ហាញមោទកភាព ចំពោះវឌ្ឍនភាព និងសមិទ្ធផលនានា ក្នុងវិស័យសាធារណការ និង ដឹកជញ្ជូន និងបានការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួង ព្រមទាំងឯកឧត្តម, លោកជំទាវ ជាថ្នាក់ដឹកនាំ និង មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងសាធារណការ និង ដឹកជញ្ជូន ដែលបានខិតខំបំពេញតួនាទី និង ភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។

ឯកឧត្ដមបន្ថែមថា កត្តាសុខសន្តិភាពពេញលេញ, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរឹងមាំ និង ភាព សុខដុមក្នុងសង្គម ក្រោមគោលនយោបាយ និង យុទ្ធសាស្រ្តច្បាស់លាស់ និង មោះមុត របស់រាជរដ្ឋាភិបាលកម្ពុជា, ពិសេស ជោគជ័យដ៏ត្រចះត្រចង់នៃការរៀបចំ និង ភាពជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ កាលពីឆ្នាំ ២០២២ កន្លងទៅ បាន និង កំពុង ធ្វើឱ្យកម្ពុជា កាន់តែមានកិត្តិនាមល្បីរន្ទឺ និង ទទួលបាននូវការកោតសរសើរលើឆាកអន្តរជាតិ ។

ឯកឧត្ដមបន្តថា ទោះបីវឌ្ឍនភាពជារួមមានភាពល្អប្រសើរ ប៉ុន្ដែឯកឧត្តមបានកត់សម្គាល់ឃើញថា គម្រោងសំខាន់ៗមួយចំនួននៅមិនទាន់អាចសម្រេចបានតាមការគ្រោងទុក ហើយទិសដៅមួយចំនួនដែលត្រូវបានលើកឡើងក្នុងសន្និបាតបូកសរុបការងារកាលពីឆ្នាំកន្លងទៅក៏មិនទាន់សម្រេចបានពេញលេញនៅឡើយ។ ឯកឧត្ដមជំរុញឱ្យក្រសួងសាធារណការ បន្តខិតខំដោះស្រាយបញ្ហាប្រឈម និងពន្លឿនការងារមួយចំនួនទៀតដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រឱ្យបានចប់សព្វគ្រប់ និងទាន់ពេលដើម្បីចូលរួមចំណែកក្នុងការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញឱ្យបានកាន់តែមានប្រសិទ្ធភាព៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm