ទិវារំលឹកគុណឪពុកម្ដាយ បណ្ដុះស្មារតីគោរពស្រលាញ់ និងកតញ្ញូចំពោះអ្នកមានគុណ

2023/02/17 03:59:26 pm        827

សៀមរាប៖ ទិវារំលឹកគុណឪពុកម្ដាយ ក្រោមប្រធានបទ “កូនមានថ្ងៃនេះដោយសារលោកឪពុក អ្នកម្ដាយ” ហាក់ដូចជាកាន់តែទទួលបាននូវការចាប់អារម្មណ៍ពីមហាជននៅក្នុងសង្គមកម្ពុជា ជាពិសេសក្នុងចំណោមយុវជន ខណៈទិវានេះប្រារព្ធឡើងដើម្បីបណ្ដុះស្មារតីគោរពស្រលាញ់ និង កតញ្ញូចំពោះមាតាបិតាដែលជាអ្នកមានគុណ។

អង្គការអាដ្រាកម្ពុជា ប្រចាំខេត្តព្រះវិហារ សហការជាមួយមន្ទីរអប់រំខេត្ត នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានប្រារព្ធទិវារំលឹកគុណលោកឪពុកអ្នកម្ដាយ ក្រោមប្រធានបទ “កូនមានថ្ងៃនេះ ដោយសារឪពុកអ្នកម្ដាយ” នៅបរិវេណវិទ្យាល័យព្រះខ័នតាសែង ស្ថិតនៅភូមិស្វាយ ឃុំ រណសិរ្ស ស្រុកសង្គមថ្មី ក្នុងគោលបំណងដើម្បីពញ្ញាក់ស្មារតីដល់ប្អូនៗជាយុវជន អោយចងចាំនូវគុណូបការៈដ៏ថ្លៃថ្លារបស់ឳពុកម្តាយ ក៏ដូចជាដាស់ស្មារតីរបស់ឳពុកម្តាយ ឬអាណាព្យាបាល អោយចាប់អារម្មណ៍ និងចូលរួមលើកកម្ពស់នូវសិទ្ធិរបស់កុមារ ជាពិសេសត្រូវចូលរួមចំណែក និងសហការជាមួយសាលា ក្នុងការជម្រុញ និងតាមដានការសិក្សារបស់កូនៗជាដើម។

ទំនៀមទំលាប់មួយនេះ ក៏ហាក់ទទួលបានការគាំទ្រផងដែរ ពីសំណាក់មនុស្សមានវ័យ ចំ ណាស់ នៅក្នុងសង្គមកម្ពុជា ដោយសារតែយល់ឃើញថា ទិវារំលឹកគុណឪពុកម្ដាយ បានរួមចំ ណែកក្នុងការបណ្ដុះស្មារតីគោរពស្រលាញ់ និងកតញ្ញូចំពោះមាតាបិតា ហើយវានឹងផ្ដល់ឱកាស ឱ្យយុវវ័យខ្មែរជំនាន់នេះ កាន់តែងាយស្រួលក្នុងការបង្ហាញពីការដឹងគុណ និងសេចក្ដីប្រណិបត្ត ចំពោះអ្នកមានគុណ ដែលជាទង្វើដ៏វិសេសវិសាលដែលកូនៗគ្រប់រូបត្រូវតែប្រកាន់ខ្ជាប់។

កញ្ញា ដុស ឌីណា អនុប្រធានគម្រោងយើងរួមគ្នា នៃអង្គការអាដ្រា យល់ឃើញថា ការប្រារព្ធទិវា​រំលឹកគុណឪពុកម្តាយនេះ ក៏ជាការលើកទឹកចិត្តដល់ឪពុកម្តាយ ដែលបានផ្ដល់​នូវក្តីស្រឡាញ់ តស៊ូលះបង់ ក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូន និងផ្តល់ចំណេះដឹងដល់កូន និងជម្រុញកូនអោយ​ចូលរៀន និងទំនុកបំរុងការសិក្សារបស់កូន និងដើម្បីបង្ហាញ ឬចែករំលែកនូវបទពិសោធន៍ល្អៗ ក្មុងការចិញ្ចឹមកូនដល់ឪពុកម្តាយដ៏ទៃទៀត ហើយវាក៏ជាឱកាសឱ្យកូនៗ បានថ្លែងពីការដឹងគុណ​ចំពោះ​ឪពុកម្តាយ ព្រមទាំងចែករំលែកពីបទពិសោធ៍ល្អៗ ក្នុងការរស់នៅ និងការសិក្សារៀនសូត្រ​ដល់យុវសិស្សដ៏ទៃទៀត។

មិនខុសគ្នានេះដែរ លោក ណែម នី ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកសង្គម ថ្មី ក៏បានលើកឡើងថា កម្មវិធីនាពេលនេះ ក៏ជាវេលាល្អបំផុតដើម្បីបង្កើនភាពកក់ក្ដៅ និងភាពសប្បាយរីករាយដោយស្ដែងចេញពីការដឹងគុណរបស់កូនៗ ទៅលើលោកឪពុកអ្នកម្ដាយ ហើយ ក៏ជាឱកាសដែលឪពុកម្ដាយ អាចសិក្សាបន្ថែមពីកូន កែប្រែនូវរាល់ចំណុចខ្វះខាត​ដែល​មានកន្លងមក ហើយអាចបង្កើនទំនាក់ទំនងកាន់តែស្អិតរមួតជាមួយកូនៗរបស់ពួកគាត់បាន៕អត្ថបទ៖ ឈិត សាវី 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        135
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        116
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm