ក្រសួង ជំរុញទីតាំងសេវាកម្មទេសចរណ៍នៅសៀមរាម ត្រៀមទទួលភ្ញៀវចិន ដែលរំពឹងបាន ១លាននាក់ នៅឆ្នាំនេះ

2023/02/17 04:16:55 pm        649

សៀមរាប៖ មន្ត្រីជំនាញក្រសួងទេសចរណ៍ បានជំរុញទៅម្ចាស់ទីតាំងបម្រើសេវាទេសចរណ៍ នៅក្នុងខេត្តសៀមរាប ត្រៀមខ្លួនឲ្យបានរួចរាល់ នូវសេវាកម្មផ្សេងៗ ដើម្បីទទួលភ្ញៀវទេសចរ​ជនជាតិចិន ដែលនឹងសម្រុកមកនៅខែមីនា ខណៈនៅឆ្នាំនេះ កម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវចិនប្រមាណពី ៨០ម៉ឺន ទៅ១លាននាក់ ។

ក្នុងពិធីផ្សព្វផ្សាយសៀវភៅស ស្តីពីត្រៀមទទួលភ្ញៀវទេសចរចិន China Ready កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឈុន មករា អគ្គលេខាធិការរង និងជាប្រធាននាយកដ្ឋានគ្រប់គ្រង​ទីភ្នាក់ងារដឹកជញ្ជូន និងមគ្គុទេសក៏ទេចរណ៍ បានលើកឡើងថា ម្ចាស់សេវាកម្មទេសចរណ៍ទាំងអស់ ត្រូវពិនិត្យមើលសេវាកម្មរបស់ខ្លួន និងរៀបចំឲ្យស្របទៅនឹងការចង់បានរបស់ភ្ញៀវចិន ដែលមាន​ការសរសេរតម្លៃ ឬមុខទំនិញជាភាសារចិន បន្ថែមពីភាសារខ្មែរ និងអង់គ្លេស ។

ឯកឧត្តមបានបន្តថា ទីតាំងនីមួយៗ ត្រូវមានបុគ្គលិកចេះភាសារចិន ព្រោះដោយសារភ្ញៀវចិនភាគ​ច្រើន ពុំសូវប្រើប្រាស់ភាសារអង់គ្លេស ជាពិសេសត្រូវអនុវត្តតាមសៀវភៅស ដែលត្រូវបាន​ផ្សព្វផ្សាយ ហើយកម្ពុជា ក៏ជាប្រទេសជាច្រើនទៀត ជាគោលដៅទេសចរណ៍មួយរបស់​ភ្ញៀវទេសចរចិនផងដែរ ។

ឯកឧត្តម ឈុន មករា បានបញ្ជាក់ថា បច្ចុប្បន្ននៅខេត្តសៀមរាប មានការខ្វះខាត សម្រាប់ទីតាំង​សេវាកម្ម ដើម្បីទទួលភ្ញៀចទេសចរចិន ដែលរួមមានហាងទំនិញ ឬវត្ថុអនុស្សាវរីយ៍ បន្ទាប់ពីពួកគេ​បាន​ដើរទស្សនាប្រាំងប្រាសាទនានា នៅតំបន់អង្គរ ។

គួរបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចផ្លូវការ របស់សម្ដេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រកម្ពុជា នាពេលថ្មីៗនេះ ដោយសម្ដេចបានស្នើទៅឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីចិន ជួយជំរុញបន្ថែម ដល់ជនជាតិចិន មកលេងកម្សាន្តឲ្យបានច្រើន នៅក្នុងប្រទេសកម្ពុជា​ដែលបាន​ត្រៀមលក្ខណៈទទួលរួចរាល់ ខណៈកាលពីដើមខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានធ្វើពិធីទទួលភ្ញៀវទេសចរចិន នៅព្រលានយន្តហោះ​អន្តរជាតិពោធិ៍ចិនតុងផងដែរ ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        50
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        152
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm