លោក Biden គ្រោង​ពិភាក្សា​ជាមួយ​លោក Xi Jinping តែ​មិន​សូម​អភ័យទោស​ចំពោះ​ការបាញ់​ទម្លាក់​បា​ឡុង​ទេ​

2023/02/17 04:25:30 pm        732

​អាមេរិក៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍​លោក​ប្រធានាធិបតី​អាមេរិក Joe Biden និយាយថា លោក​មាន​គម្រោង​ពិភាក្សា​ជាមួយ​សម​ភាគី​ចិន​គឺ​លោក Xi Jinping ក្រោយ​យោធា​អាមេរិក​បាន​បាញ់​ទម្លាក់​បា​ឡុង​ ដែល​សង្ស័យ​ថា​ជា​បា​ឡុង​ចារកម្ម​របស់​ចិន ដោយ​បញ្ជាក់​ថា លោក​នឹង​មិន​សូម​អភ័យទោស​ឡើយ ​ចំពោះ​ការ​បញ្ជា​ឲ្យ​បាញ់​ទម្លាក់​បា​ឡុង​នោះ​។ លោ​កថា​ អាមេរិក​នឹង​ប្រកួតប្រជែង​ជាមួយ​ចិន តែ​មិន​បង្កជម្លោះ​ជាមួយ​ចិន​ទេ​។

​លោក Biden បាន​និយាយ​នៅ​ក្នុង​ការ​ធ្វើ​អត្ថាធិប្បាយ​នៅ​សេត​វិមាន​ថា ខ្ញុំ​រំពឹង​ថា​នឹង​មានឱកាស​ពិភាក្សា​ជាមួយ​លោក​ប្រធានាធិបតី Xi ហើយ​ខ្ញុំ​សង្ឃឹមថា​ យើង​នឹង​ចូល​ទៅ​ឲ្យ​ដល់​បាត​នៃ​បញ្ហា​នេះ ប៉ុន្តែ​ខ្ញុំ​នឹង​មិន​សូម​អភ័យទោស​ចំពោះ​ការ​បាញ់​ទម្លាក់​បា​ឡុង​នោះ​ទេ​។ ការសន្ទនា​ចុងក្រោយ​រវាង​លោក Biden និង​លោក Xi បាន​កើត​ឡើង​អំឡុង​ជំនួប​ទល់មុខ​គ្នា​កាលពី​ខែ​វិច្ឆិកា​នៅក្រៅ​ជំនួប​កំពូល G20 ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។

លោក Biden បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការ​បាញ់​ទម្លាក់​បា​ឡុង​ចារកម្ម​របស់​ចិនបាន​ផ្ញើ​សារ​យ៉ាង​ច្បាស់​ ពី​ការបំពាន​អធិបតេយ្យភាព​របស់​យើង​ដែល​មិន​អាច​ទទួល​យក​បាន​។​ ​លោក​បាន​បន្ថែម​ថា បញ្ហា​នេះ​បាន​គូស​បញ្ជាក់​ពី​សារៈសំខាន់​ នៃ​ការ​រក្សា​ការ​បើកចំហរ​ខ្សែ​ទំនាក់​ទំនង​រវាង​ការទូត និង​អ្នក​ជំនាញ​យោធា​ទាំង​២​ របស់​យើង។ អ្នកការទូត​របស់​យើង​នឹង​ធ្វើការ​ជាមួយ​គ្នា​បន្ថែម​ទៀត ហើយ​ខ្ញុំ​នឹង​នៅ​តែ​មាន​ទំនាក់​ទំនង​ជាមួយ​លោក​ប្រធានាធិបតី Xi៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        684
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        405
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        203

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm