ប្រាក់ មុន្នី​ឧ​ត្ត​ម ក៏ដូចជា​គ្រូបង្វឹក និង​កីឡាករ​ផ្សេងៗ​ទៀត​ថ្លែងអំណរគុណ​ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​សម្តេច​តេ​ជោ

2023/02/17 04:48:56 pm        574

​បាល់ទាត់៖ ដោយ​មើលឃើញ​នូវ​ការលំបាក​ជុំវិញ​បញ្ហា​របួសស្នាម​ លើ​កីឡាករ​នៅពេល​ហ្វឹកហាត់ និង​ការប្រកួត សម្តេច​តេ​ជោ ហ៊ុន សែន​ បាន​ចាត់​ឱ្យ​ក្រសួងសុខាភិបាល រៀបចំ​ទីកន្លែង​សម្រាប់​ព្យាបាល​កីឡាករ-កីឡាការិនី​នៅ​មន្ទីរពេទ្យ​ជាតិ​តេ​ជោ​សន្តិភាព ​ដែលមាន​ចំនួន​គ្រែ​ពី ​១០០ ​ទៅ ​២០០​គ្រែ ហើយ​ការព្យាបាល​មិន​តម្រូវ​ឲ្យ​មានការ​បង់ប្រាក់ និង​ត្រូវមាន​ឯកទេស​គ្រប់គ្រាន់​ស្របតាម​ស្ថានភាព​របួស ជុំវិញ​សារ​របស់​សម្តេច​តេ​ជោ​នេះបានធ្វើឱ្យ​កីឡាករ គ្រូបង្វឹក ថ្លែងអំណរគុណ និង​ដឹងគុណ​សម្តេច​តេ​ជោចំពោះ​ទឹកចិត្ត​ដ៏​ល្អ​ប្រពៃ​របស់​សម្តេច​។​

​តំណាង​កីឡាករ-កីឡាការិនី​ប្រភេទ​កីឡា​វ៉ូវី​ណា​ម​បញ្ចេញ​ទស្សនៈ​ស្រដៀងៗ​គ្នា​ថា ​ពួកគេ​ពិតជា​សប្បាយរីករាយ​ណាស់ចំពោះ​ទឹកចិត្ត​ដ៏​ល្អ​ប្រពៃ​របស់​សម្តេច​តេ​ជោ ព្រោះ​ការហ្វឹកហាត់ និង​ការប្រកួត​សម្រាប់​កីឡាករ​ម្នាក់ៗគេច​មិន​ផុតពី​មាន​របួសស្នាម​ទេ ហើយ​កន្លងមក​ការព្យាបាលបានធ្វើឱ្យ​កីឡាករ​ជួប​បញ្ហា​មួយចំនួន ហើយ​ជាការ​តបស្នង ពួកយើងប្តេជ្ញា​ខិតខំ​ហ្វឹកហាត់​បន្ថែមទៀត ដើម្បី​ប្រកួត​យក​មេដាយ​ឱ្យបាន​ច្រើន​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​។​

​អតីត​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ប្រាក់ មុន្នី​ឧ​ត្ត​ម ក៏​បង្ហាញ​ក្តី​រីករាយ​ចំពោះ​ទឹក​ចិត្តដែល​មិនអាច​កាត់ថ្លៃ​បាន​របស់​សម្តេច​តេ​ជោ ត្បិត​ខ្លួន​ធ្លាប់​ជួប​បញ្ហា​របួស​។​ ​គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍​កីឡាស៊ីហ្គេមដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះនៅសល់​ជាង ​៧០​ថ្ងៃ​ទៀត​ប៉ុណ្ណោះនឹង​ចាប់ផ្តើម​ជា​ផ្លូវការ​ហើយ​៕

អត្ថបទ៖ គង់ រ៉េ​ន

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        126
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        137
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm