បេឡារុស៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Belta បានរាយការណ៍ថា លោកប្រធានាធិបតីបេឡារុស Alexander Lukashenko បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងបញ្ជាឲ្យទាហានរបស់លោកកៀកស្មារចូលរួមប្រយុទ្ធជាមួយសម្ព័ន្ធមិត្តរុស្ស៊ី ប្រសិនបើមានប្រទេសណាមួយបើកការវាយប្រហារមកលើបេឡារុស។
លោក Lukashenko ដែលនៅតែច្រានចោលដដែលៗពីការអះអាងរបស់ទីក្រុង Kyiv និងលោកខាងលិចដែលថា ប្រទេសរបស់លោកអាចត្រូវបានទាញទម្លាក់ចូលសង្គ្រាមកាន់តែជ្រៅ នៅក្នុងប្រទេសអ៊ុយក្រែនជួយទីក្រុង Moscow ក៏បាននិយាយផងដែរថា លោកគ្រោងនឹងជួបលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅថ្ងៃសុក្រនេះ។ ទីភ្នាក់ងារសារព័ត៌មាន Belta បានដកស្រង់សម្ដីរបស់លោក Lukashenko ខណៈកំពុងប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ខ្ញុំបានត្រៀមខ្លួនប្រយុទ្ធរួចជាស្រេចជាមួយរុស្ស៊ីពីទឹកដីបេឡារុស នៅក្នុងករណីតែមួយគត់គឺប្រសិនបើមានទាហានណាម្នាក់ចូលមកក្នុងដែនដីបេឡារុស ដើម្បីសម្លាប់មនុស្សរបស់ខ្ញុំ។
ប្រសិនបើពួកគេវាយប្រហារមកលើបេឡារុស នោះនឹងមានការឆ្លើយតបដ៏ធ្ងន់ធ្ងរបំផុត ហើយសង្គ្រាមនឹងរីកកាន់តែធំ។ ប្រទេសរុស្ស៊ីបានប្រើប្រទេសបេឡារុសជាប៉ុស្តិ៍បើកឆាក សម្រាប់ការវាយលុកទ្រង់ទ្រាយធំរបស់ខ្លួនលើអ៊ុយក្រែនកាល ពីឆ្នាំមុន ដោយបើកការវាយប្រហាររបស់ខ្លួនដែលបានបរាជ័យទៅលើរដ្ឋធានី Kyiv របស់អ៊ុយក្រែនពីប្រទេសនេះ៕
អត្ថបទ៖ សុខមាន