ឯកឧត្តម វ៉ា​ត់ ចំរើន​៖ កីឡាករ​-​កីឡាការិនី​ហាត់​នៅ​ចិន​មាន​ភាព​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​

2023/02/17 05:18:27 pm        627

​ស៊ីហ្គេម៖ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ២០២៣ (CAMSOC) បាន​ឲ្យ​ដឹងថា កីឡាករ​-​កីឡាការិនី​ជាង ១៦០​នាក់លើ ១២​ប្រភេទ​កីឡាដែល​កំពុង​បោះជំរំ​ហ្វឹកហាត់នៅ​ប្រទេស​ចិន មាន​ភាព​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ដើម្បី​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នា​ខែឧសភា​ខាងមុខ។​

​ការលើកឡើង​នេះ បន្ទាប់ពី​ឯកឧត្តមបាន​ដឹកនាំ​ប្រតិភូ​គណៈកម្មាធិការ​ជាតិ​ CAMSOC ​ធ្វើដំណើរ​ទស្សនកិច្ច និង​ត្រួតពិនិត្យ​ការហ្វឹកហាត់នៅ​ប្រទេស​ចិនកាលពី​ថ្មីៗ ក្រោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ CAMSOC​។​ ​ឯកឧត្តម​បានដឹង​ថា កីឡាករ​-​កីឡាការិនី​ទាំងអស់កំពុង​ខិតខំ​ហ្វឹកហាត់​យ៉ាង​សស្រាក់សស្រាំ ក្រោម​ការយកចិត្តទុកដាក់​ខ្ពស់​របស់​ភាគី​មិ​ត្ដ​ចិន ដែល​ធ្វើ​ឲ្យ​កម្រិត​បច្ចេកទេស​មានកា​រ​វិវឌ្ឍន៍​ល្អប្រសើរ ខណៈ​ការរស់នៅ​ទីនោះមាន​លក្ខណៈ​ប្រសើរ រួមទាំង​ម្ហូបអាហារ​ផងដែរ។ ដូច្នេះ​សម្រាប់​ពេលវេលា​សេសសល់ ឯកឧត្តម​រំពឹងថា ពួកគេ​នឹង​បង្កើន​គុណ​ផល​កាន់តែ​ខ្ពស់ ដើម្បី​ត្រៀម​ប្រជែង​ស៊ី​ហ្គេម​នៅ​កម្ពុជា។​

​គួរ​ដឹងថា ការបោះ​ជំរំ​ហ្វឹកហាត់​រយៈពេល​វែង​នេះ ធ្វើឡើង​ក្រោម​ជំនួយឥតសំណង​របស់​រាជរដ្ឋាភិបាល និង​ប្រជាជន​ចិនដល់​ក្រុម​ជម្រើសជាតិ​កម្ពុជា ក្រោម​កិច្ចសហប្រតិបត្តិការរវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ចិន។ គោលដៅ​សំខាន់នៃ​ការហ្វឹកហាត់​នេះគឺ​ដើម្បី​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣ ហើយ​បន្ទាប់ពី​ចប់​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា កីឡាករ​-​កីឡាការិនី​ទាំងអស់នោះនឹង​ត្រឡប់​ទៅ​ហ្វឹកហាត់​នៅ​ចិន​បន្ដទៀត រហូត​ចប់​កិច្ចព្រមព្រៀង​រយៈពេល ២​ឆ្នាំដែល​ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា៕ ​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        110
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        122
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm