Barcelona និង Manchester United បាន​ត្រឹម​ស្មើ ២-២ ជើង​ទី១ វគ្គ Play-Off Europa League

2023/02/17 05:52:28 pm        69

​បាល់ទាត់៖ ​ជំនួប​ជើង​ទី១ វគ្គ Play-Off UEFA Europa League រវាង​ក្រុម​ម្ចាស់ផ្ទះ FC Barcelona ទទួល​ស្វាគមន៍​បិសាច​ក្រហម Manchester United បានបញ្ចប់​ត្រឹម​លទ្ធផល​ស្មើគ្នា ២-២ ប៉ុណ្ណោះ​។

​​ក្រុម​របស់លោក Erik ten Hag ត្រូវបាន​គេ​មើលឃើញថា​ ជា​ក្រុម​មានប្រៀប​ក្នុងការ​ប្រកួត​នេះ​តែ​អ្នកចាំទី Barcelona, Marc Andre ter Stegen បាន​ជួយសង្គ្រោះ​គ្រាប់​បាល់​សំខាន់ៗ ៣លើក​ក្នុង​វគ្គ​ទី១​។ ​​ក្រុម​ទាំងពីរ​ត្រូវ​រង់ចាំ​ដល់​វគ្គ​ទី២ ទើប​អាច​រក​គ្រាប់​បាល់​បាន ពោលគឺ​អតីត​ខ្សែការពារ Chelsea, Marcos Alonso ជា​អ្នក​តែ​ត​នាំមុខ​ឱ្យ Barcelona នាំមុខ​មុន​ដោយ​បាល់​ជ្រុង​ពី Raphinha នាទី​ទី៥០ តែ​ភ្លាមៗ Manchester United ក៏​តាម​ស្មើ​វិញ​ដោយ Marcus Rashford នាទី​ទី៥២​។ ​​បន្ទាប់ពី​តាម​ស្មើ Marcus Rashford សាជាថ្មី​ជា​អ្នកបង្កើត​ឱ្យមាន​គ្រាប់​បាល់​ទី២ នាំមុខ​វិញ​នៅពេល​បោះ​កាត់ផ្លាត​នឹង Jules Kounde ចូល​ទី​ខ្លួនឯង​។

​​យ៉ាងណាក្តីក្រុម​របស់លោក Xavi ក៏​តាម​ស្មើ​វិញ​ដោយ Raphinha នៅ​នាទី​ទី៧៦​។ ​​ក្រុម​ទាំងពីរ​នឹងមាន​តែមួយ​ប៉ុណ្ណោះ​ឡើងទៅ​វគ្គ ១៦ក្រុម​ចុងក្រោយ UEFA Europa League បន្ទាប់ពី​ការប្រកួត​ជើង​ទី២ នៅ​ទឹកដី Old Trafford សប្តាហ៍​ក្រោយ តែ Barcelona មាន​បញ្ហា​របួស​ខ្សែបម្រើ Pedri ដែល​ផ្លាស់ប្តូរ​ចេញ​នៅ​វគ្គ​ទី១ និង Gavi ទទួលបាន​កាត​លឿង​ដែល​នឹងត្រូវ​អវត្តមាន​នៅ​ជើង​ទី២៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        99
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        110
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm