អាជ្ញាធរខេត្តកំពង់ធំកំពុងរៀបចំតុបតែងភ្លើងបំភ្លឺតាមទីសាធារណៈ ដើម្បីកែលម្អសោភ័ណ្ឌភាព ក្នុងពិធីបុណ្យទន្លេ

2023/02/17 06:45:46 pm        459

កំពង់ធំ៖ អាជ្ញាធរខេត្តកំពង់ធំ កំពុងរៀបចំតុបតែងភ្លើងបំភ្លឺសាធារណៈ នៅតាមទីកន្លែងសំខាន់ៗ និងតាមដងផ្លូវជាតិលេខ ៦ ក្នុងក្រុងស្ទឹងសែន​ដើម្បីបង្កើនសោភ័ណ្ឌភាពក្នុងពិធីបុណ្យទន្លេលើកទី៧។

កម្មវិធីបុណ្យទន្លេលើកទី៧ ក្រោមប្រធានបទ “ទន្លេរបស់យើងដើម្បីបច្ចុប្បន្ន និងអនាគត(Our River for Now and Next)” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៣ នៅបរិវេណសួនស្ទឹងសែន។ ទន្ទឹមនេះផងដែរ អាជ្ញាធរខេត្តកំពង់ រួមជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ បាន និងកំពុងរៀបចំការកែលម្អរ សួនច្បារ និងតុបតែងភ្លើងលម្អនៅទីសាធារណៈ។ ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុង ក៏ត្រូវធ្វើការតុបតែភ្លើង តាមមុខផ្ទះ ឬនៅតាមដើមឈើឲ្យបានស្រស់ស្អាត ដើម្បីឲ្យប្រជាពលរដ្ឋ ក៏ដូចជា ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានឃើញពីទិដ្ឋភាពដ៏ស្រស់ស្អាត ក្រៅពីការទស្សនាកំសាន្តក្នុងកម្ម វិធីផ្សេងៗផងដែរ។

កម្មវិធីបុណ្យទន្លេលើកទី៧ មានគោលបំណងជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្កានុពល ទេសចរណ៍ខេត្តតាមដងទន្លេ ជាពិសេសលើកទឹកចិត្តដល់ប្រជាជននៅតាមបណ្តាខេត្តទាំងអស់ ដែលនៅ តាមដងទន្លេ ឱ្យចូលរួមយ៉ាងសកម្មក្នុងការងារអភិវឌ្ឍទេសចរណ៍សហគមន៍។

ដើម្បីកម្មវិធីបុណ្យកាន់តែសប្បាយរីករាយ និងបានទស្សនាទិដ្ឋភាពស្អាតៗទាំងអស់ក្នុងកម្មវិធី, អាជ្ញាធរខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងក្រុងស្ទឹងសែន ជាពិសេសនៅតាម បណ្តោយផ្លូវជាតិ បង្កើនការតុបតែងភ្លើងតាមមុខកេហដ្ឋានរៀងៗខ្លួន ឲបានស្រស់ស្អាត ចំពោះប្រជាពលរដ្ឋ ដែលអាជីវកម្មត្រូវដាក់លក់ដោយមានរបៀបរៀបរយ តាមការណែនាំរបស់អាជ្ញាធរ ប្រកបដោយភាព ស្រស់ស្អាត និងទាក់ទងចំណាប់អារម្មណ៍ទាំងភ្លៀងទេសចរណ៍ជាតិ និងអន្តរជាតិ ដើម្បីក្លាយជាគោលដៅ ទេសចរណ៍នាពេលអនាគត។

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm