ក្រសួងអប់រំ ណែនាំសិស្សជាថ្មីមិនឱ្យបរិភោគនំចំណី និងភេសជ្ជៈមួយចំនួនដែលប៉ះពាល់ដល់សុខភាព

2023/02/17 08:52:57 pm        1.8 K

​ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈហ្វេសប៊ុកផ្លូវការរបស់ខ្លួន បានក្រើនរម្លឹកហាមប្រាមសិស្សជាថ្មី មិនឱ្យបរិភោគនំចំនី ក៏ដូចជាភេសជ្ជៈមួយចំនួនជាដាច់ខាត ព្រោះវាបង្កជាការប៉ះពាល់ដល់សុខភាព។

ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី ១៦ ខែកុម្ភៈ បានបង្ហោះនូវរូបភាពជាច្រើនសន្លឹក ដែលភ្ជាប់​ជាមួយសេចក្ដីណែនាំ ស្ដីពីការពង្រឹងវិធានការការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាព​ចំណីអាហារតាមគ្រឹះស្ថានសិក្សាចំណេះដឹងទូទៅសាធារណៈ និងឯកជន។ រូបថតជាច្រើនសន្លឹកនេះ ​ជារូបភាពនំចំណីដែលមានការហាមប្រាម ​សិស្សមិនឱ្យបរិភោគនោះទេ ក្នុងនោះមានដូចជានំចំណីជាប្រភេទ hot dog , ជាលក្ខណៈទឹក រឺចាហួយកញ្ចប់ ប្រហិត ភេសជ្ជៈកំប៉ុង​ដែល​មានរសជាតិផ្អែមជាដើម។ នំចំណីទាំងនេះ គឺក្រសួងអប់រំ ចាត់ទុកជាចំណី​អាហារមានហានិភ័យខ្ពស់ចំពោះសុខភាព ​និងត្រូវបានហាមឃាត់ក្នុងគ្រឹះស្ថានសិក្សា។

ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន ​និងកីឡា លើកឡើងថា ដើម្បីអន្តរាគមន៍​ការអនុវត្តករណីនេះក្រសួង ​មានវិធានការរដ្ឋបាលតាមឋានានុក្រមតាមទិដ្ឋភាពជាក់ស្តែង។ ជាយន្តការរដ្ឋបាល មន្ទីរអប់រំ ជំរុញការអនុវត្តសេចក្តីណែនាំដោយ​សហការ​ជាមួយ​គណៈគ្រប់គ្រង​សាលារៀន។ គណៈគ្រប់គ្រងសាលារៀនត្រូវគ្រប់គ្រងកិច្ចការទូទៅនៅទីតាំងសាលារៀន។ ករណីលក់ដូរនៅសាលារៀន ​គណៈគ្រប់គ្រងសាលារៀនមានកិច្ចសន្យារវាងអ្នកលក់ដូរ​និង​នាយកសាលា។ ដូចនេះ ​គណៈគ្រប់គ្រងសាលារៀនត្រូវគ្រប់គ្រងការលក់ដូរដែលត្រូវស្រប​ជាមួយកិច្ចសន្យាលក់ដូរលើទីតាំងសាលារៀន។ ​បើការលក់ដូរផ្ទុយពីកិច្ចសន្យានេះ គណៈគ្រប់គ្រង​អាចអនុវត្តវិធានការរដ្ឋបាលមានជាធរមាន ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ហែម ស៊ីណារ៉េត ជាប្រធានមន្ទីរអប់រំរាជធានីភ្នំពេញ បានប្រាប់​BTVតាមទូរស័ព្ទថា ការលក់នំចំណី ក៏ដូចជាភេសជ្ជៈកំប៉ុងនៅតាមសាលារៀនក្នុង​រាជធានីភ្នំពេញ គឺមានការកាត់បន្ថយច្រើន​ នៅសល់តែសាលាមួយចំនួនប៉ុណ្ណោះពុំទាន់អនុវត្តបានត្រឹមត្រូវ។ លោក ក៏បញ្ជាក់ដែរថា ​ការងារនេះត្រូវជំរុញបន្ថែម ដែលគណៈគ្រប់គ្រងសាលាត្រូវធ្វើ​កិច្ចសន្យា​ជាមួយអ្នកលក់ដូរ រឺឈានទៅការបញ្ឈប់ការលក់ដូរក្នុងករណីបន្តមិនគោរពតាម។

ពាក់ព័ន្ធនឹងបញ្ហានេះដែរសម្រាប់ សាលាបឋមសិក្សាចតុមុខ ជាសាលាគំរូសម្រាប់កម្ពុជា បច្ចុប្បន្ន​គឺមានការលើកទឹកចិត្តឱ្យអាណាព្យាបាល ​វេចខ្ចប់ចំណីអាហារ ​ក៏ដូចជាទឹកមកពីផ្ទះដោយខ្លួនឯង។ សិស្សនិងអាណាព្យាបាល ​ក៏បានចូលរួមអនុវត្ត បានភាគច្រើនផងដែរ។ ​សម្រាប់លោកស្រី ឈូក សុភាព ដែលមានចៅសិក្សានៅសាលាបឋមសិក្សាចតុមុខ លើកឡើងថា សុខភាពចៅ​របស់​គាត់ពិតជាសំខាន់។ ​ហេតុដូចនេះ លោកស្រីមិនអនុញ្ញាតឱ្យ ចៅទិញនំកញ្ចប់ រឺភេសជ្ជៈកំប៉ុង​បរិភោគនោះទេ។ លោកស្រីសុខចិត្ត ចម្អិនម្ហូបអាហារជូនចៅជារៀងរាល់ថ្ងៃ។

ចំណីអាហារ ត្រូវបានហាមប្រាមមិនឱ្យមានការលក់ក្នុងគ្រឹះស្ថានសិក្សា​ ដែលក្រសួងអប់រំ បានកំណត់​គឺមានចំនួន ៦ប្រភេទ។

ក្នុងនោះរួមមាន ចំណីអាហារគ្រប់ប្រភេទដែលហួសកំណត់បរិច្ឆេទប្រើប្រាស់ គ្រឿងស្រវឹង និង​ផលិតផលថ្នាំជក់គ្រប់ប្រភេទ ចំណីអាហារដែលមានប្រភពមិនច្បាស់លាស់ ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈផ្អែម កាហ្វេ ការ៉េម ទឹកស៊ីរ៉ូគ្រប់ប្រភេទ ស្ករសូកូឡា ស្ករគ្រាប់ ​ស្ករកៅស៊ូគ្រប់ប្រភេទ ចាហួយគ្រប់ប្រភេទ នំដូណាត់ និងនំផ្អែម៕ អត្ថបទ៖ គឹមហុក


អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        3
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        216
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm