ប្រមុខ​អង្គការ​សហប្រជាជាតិ​អំពាវនាវ​រក​មូលនិធិ​សង្គ្រោះ ១​ពាន់​លាន​ដុល្លារ​សម្រាប់​ប្រទេស​ទួរគី​

2023/02/17 09:38:07 pm        836

​ទួរគី៖ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres មានបំណង​ផ្តល់​ជំនួយ​ចំនួន ១ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​ទួរគី ដែល​រងគ្រោះ​ដោយ​រញ្ជួយ​ដី​ក្នុង​រយៈពេល ​៣​ខែ ហើយ​បាន​ជំរុញ​សហគមន៍​អន្តរជាតិ​ឱ្យ​ផ្តល់​មូលនិធិ​ពេញលេញ​សម្រាប់​កញ្ចប់​ជំនួយ​នេះ​។​

​លោក Guterres និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា មូលនិធិ​នេះ​នឹង​ជួយ​ដល់​ប្រជាជន​ចំនួន ៥.២​លាន​នាក់ និង​ជំរុញ​ការ​គាំទ្រ​សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​ផ្តល់​ជំនួយ​សង្គ្រោះ ​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ក្នុង​វិស័យ​មួយ​ចំនួន រួមមាន​ទាំង​សន្តិសុខ​ស្បៀង ការ​ការពារ ការអប់រំ ទឹក និង​ទីជម្រក​។ លោក​និយាយ​ថា ប្រជាពលរដ្ឋ​រង​ទុក្ខ​លំបាក​មិន​ដឹង​ពេល​ណា​បាន​ធូរ​ស្បើយ​នោះ​ទេ​។ ប្រមុខ​អង្គការ​សហប្រជាជាតិ​និយាយ​ថា ទួរគី​ជា​ប្រទេស​មាន​ចំនួន​ជនភៀសខ្លួន​ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក ហើយ​បាន​បង្ហាញ​ពី​ចិត្តសប្បុរស​ដ៏​ធំធេង​ចំពោះ​ប្រទេសជិតខាង​ស៊ី​រី​របស់​ខ្លួន ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដូច្នេះ​ពេលនេះ​ជា​ពេល​សម្រាប់​ពិភពលោក​ក្នុង​ការ​គាំទ្រ​ប្រជាជន​ទួរគី​។​

​កាលពី​ថ្ងៃ​អង្គារ អង្គការសហប្រជាជាតិ​បាន​ចាប់ផ្តើម​ការ​អំពាវនាវ​សុំ​ជំនួយ​ចំនួន ៣៩៧​លាន​ដុល្លារ​ដើម្បី​ជួយ​អ្នក​នៅ​រស់​ជីវិត​ពី​ការ​រញ្ជួយ​ដី​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ក្នុង​រយៈពេល ៣​ខែ​។ នៅ​ពេល​សួរ​ថា ​តើ​លោក​មាន​ផែន​ការ​ចុះ​ពិនិត្យ​តំបន់​រញ្ជួយ​ដី​នៅ​ពេល​ខាងមុខ​ឬទេ លោក Guterres និយាយ​ថា នៅ​ពេល​នេះ អ្វី​ដែល​យើង​ត្រូវការ​គឺ​ពុំ​មែន​ជា​ដំណើរ​ទស្សនកិច្ច​នោះ​ទេ លោក​និយាយ​ថា ដំណើរ​ទស្សន​កិច្ច​កម្រិត​ខ្ពស់​គឺ​បង្វែរ​ទៅ​រក​ធនធាន អ្វី​ដែល​យើង​ត្រូវការ​ពេលនេះ​គឺ​ផ្តោត​លើ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ជួយ​ផ្តល់​ជំនួយ​សង្គ្រោះ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        8
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        9
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        24

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm