ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញរូបបង្ហាញរូបមួយសន្លឹកទៀត មិនដឹងថាថតនៅពេលណានិងកន្លែងណា?តែអ្វីដែលច្បាស់គឺនៅក្មេងសក់នៅខ្មៅ។
ក្នុងសំណេរហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់ថា ទើបឃើញរូបមួយសន្លឹកទៀតមិនដឹងថា ថតនៅពេលណា និងកន្លែងណា? តែអ្វីដែលច្បាស់គឺនៅក្មេងសក់នៅខ្មៅ។ឯរូបកាយមិនស្អាតតែក៏មិនអាក្រក់ពេកដែរល្មមតែប្រពន្ធខ្ញុំស្រឡាញ់ព្រោះប្រពន្ធខ្ញុំចាត់ទុកថា ខ្ញុំជាបុរសសង្ហា និងស្អាតជាងគេសម្រាប់គាត់ទើបគាត់ទទួលយកខ្ញុំជាប្តី។ចំណែកខ្ញុំចាត់ទុកប្រពន្ធខ្ញុំជាស្រីស្អាតជាងគេលើលោកនេះ ទើបខ្ញុំយកគាត់ធ្វើជាប្រពន្ធដែរ។រីករាយចុងសប្តាហ៍