អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបានជាង ៣០០ លានដុល្លារ នៅដើមឆ្នាំនេះ

2023/02/17 09:46:21 pm        894

ភ្នំពេញ៖ នៅដើមឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលប្រភេទពន្ធ-អាករគ្រប់ប្រភេទ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ ​បានមានចំនួនជាង ១ ២១៧ ប៊ីលានរៀល ត្រូវប្រមាណជាង ៣០០ លានដុល្លារ ស្មើជាង ៨ ភាគរយ នៃផែនការច្បាប់​ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

សេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ ស្តីពីកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូល​ពន្ធប្រចាំខែមករា ឆ្នាំ២០២៣ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបង្ហាញឲ្យដឹងថា​ ក្នុងខែមករា ឆ្នាំ២០២៣ ចំណូលពីប្រភេទពន្ធសំខាន់ៗបានរក្សាកំណើន​ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ក្នុងនោះពន្ធលើប្រាក់ចំណូលជាង​ ២០ ភាគរយ អាករលើតម្លៃបន្ថែមជាង​ ៨ ភាគរយ និងពន្ធលើប្រាក់​បៀវត្សជាង ១៨ ភាករយ។

ចំណែកការប្រមូលចំណូលពន្ធ ពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ប្រមូលបានចំនួនជាង ៣៦ ប៊ីលានរៀល ​ត្រូវប្រមាណជាង ៩ លានដុល្លារ​ និងគិតចាប់ពីខែឧសភា ឆ្នាំ២០២២ ​រហូតមកដល់បច្ចុប្បន្ន ចំណូលពន្ធពី E-Commerce ប្រមូលបានសរុបចំនួនជាង ២១៤ ប៊ីលានរៀល ត្រូវប្រមាណជា ៥៣ លានដុល្លារ ។

សម្រាប់ទិសដៅអនុវត្តបន្តក្នុងឆ្នាំ ២០២៣, អគ្គនាយកដ្ឋានពន្ធដារ នឹងយកចិត្តទុកដាក់ បន្ត​អនុវត្តវិធាន​ការបន្ថែមរបស់រាជរដ្ឋាភិបាល ​សម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើប​ឡើង​វិញនៃវិស័យទេសចរណ៍ ក្នុងគោលបំណងបន្តកាត់បន្ថយផលប៉ះពាល់មកលើ​ស្ថានភាព​សង្គម-សេដ្ឋកិច្ច ព្រមទាំងបន្តជួយទ្រទ្រង់ និងស្តារអាជីវកម្ម ​និងធុរកិច្ចឱ្យងើបឡើងវិញ។

ពន្ធដារ នឹងបន្តជំរុញបញ្ចប់ការពិនិត្យរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធថ្មី​ ដែលការរៀបចំនេះ នឹង​អាចធានាបាននូវភាពប្រទាក់ក្រឡា និងបច្ចុប្បន្នភាពបទប្បញ្ញត្តិស្តីពីពន្ធដារ និងបន្តពង្រឹងការ​ផ្សព្វផ្សាយ និងអនុវត្តការគ្រប់គ្រងប្រមូលចំណូលពន្ធពីវិស័យល្បង ​និងកាស៊ីណូ ។

ឯកឧត្តម គង់ វិបុល អគ្គនាយកពន្ធដារ មានប្រសាសន៍កាលពីពេលថ្មីៗនេះថា​ ស្ថានភាព​នៃ​ការប្រមូល​ពន្ធ​ល្អប្រសើរ​ដោយសារ​ការរៀបចំ​កំណែទម្រង់​យ៉ាង​មុត​ស្រួច​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ ដោយបាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ​២០១៣​ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រង​ធនធានមនុស្ស ការធ្វើ​បច្ចុប្បន្នភាព និង​ការចុះបញ្ជី​ក្នុង​ប្រព័ន្ធ ការពង្រឹង​ការផ្តល់សេវា​ដល់​អ្នកជា​ប់ព​ន្ធ ការដាក់​លិខិត​ប្រកាស​ពន្ធ ការធ្វើ​សវនកម្ម ការគ្រប់គ្រង​បំណុល និង​ការវិនិយោគ​ទៅលើ​បច្ចេកវិទ្យា​ព័ត៌មាន បានធ្វើឱ្យ​ការប្រមូល​មាន​ភាពល្អប្រសើរ​ក្នុង​រយៈពេល​កន្លងមក​នេះ​។

ឯកឧត្តម គង់ វិបុល បានលើកឡើងថា លទ្ធផល​នៃ​ការប្រមូល​ចំណូល​របស់​ពន្ធដារ​នៅក្នុង​រយៈពេល ​៥ ​ឆ្នាំ​ចុងក្រោយនេះ ​នៅតែមាន​ស្ថានភាព​ល្អប្រសើរ​លើស​ការ​គ្រោងទុក បើទោះបី​ជាមានវិបត្តិកូវីដ-១៩​៕ ​អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        78
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        122
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm