អគ្គស្នងការរងនគរបាល ណែនាំឱ្យកម្លាំងត្រៀមការពារក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម

2023/02/17 10:31:21 pm        891

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានរំលឹក និងណែនាំ​បន្ថែមដល់កងកម្លាំងនគរបាលដែលជាសិក្ខាកាមទាំងអស់ ត្រូវត្រៀមទទួលបទ​បញ្ជាក្នុងព្រឹត្តិការណ៍​កីឡាស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ។

ថ្លែងក្នុងពិធីបិទវគ្គបំប៉នជំនាញកសាងបណ្ដាញមូលដ្ឋានសម្ងាត់របស់កម្លាំងសន្ដិសុខ និង​វគ្គបំប៉នជំនាញបច្ចេកទេសព្រហ្មទណ្ឌ និងបំពាក់​ឋានន្ដរស័ក្ដិ​ជូននាយនគរបាល នៅ​សាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម នៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ​ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានលើកឡើងថា​ នៅក្នុងឆ្នាំ២០២៣នេះ កម្លាំង​សមត្ថកិច្ចកម្ពុជា និយាយជារួម ​និងនិយាយ​ដោយឡែក​ កងកម្លាំងនគរបាលជាតិ មានភារកិច្ចដ៏សំខាន់ជាច្រើនទៀត ដូចជាការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០២៣ខាងមុខ។ ដូច្នេះកងកម្លាំងទាំងអស់ត្រូវត្រៀមខ្លួនទទួលបទបញ្ជាតាមផែនការរៀងៗ ខ្លួនដែលត្រូវបានកំណត់។

នៅក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ក៏បានបានរំលឹកដល់មន្ដ្រីនគរបាល​ទាំងអស់ ត្រូវធ្វើជាគំរូល្អដល់បងប្អូនប្រជាពលរដ្ឋក្នុងការគោរព​ច្បាប់ផ្សេងៗ ពិសេសច្បាប់​ស្ដីពីចរាចរណ៍ផ្លូវគោក និងគ្រឿងញៀនជាដើម ។

យ៉ាងណាក៏ដោយលោកឧត្តសេនីយ៍អគ្គស្នងការរងនគរបាលជាតិ ក៏បានកត់សម្គាល់នូវសភាព​ការណ៍​មួយ​ចំនួនជូនដល់សិក្ខាកាមទាំងអស់ផងដែរ ​ដោយបានបញ្ជាក់ថា​ មកទល់ម៉ោងនេះកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា រក្សាបានសន្ដិភាព ស្ថេរភាព សុវត្ថិភាពសង្គម គ្មានអំពើភេរវកម្ម។ កងកម្លាំងសមត្ថកិច្ចកម្ពុជា ក៏សម្រេច​បានកិច្ចការ​ពារកិច្ច ប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់កាលពីឆ្នាំ២០២២កន្លងទៅផងដែរ។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ឯក ក៏បានចូលរួមអបអរសាទរ និងកោតសរសើរចំពោះ​សិក្ខាកាមទាំងអស់ ដែលបានបញ្ចប់​ការបំប៉នជំនាញ​កសាងបណ្ដាញមូលដ្ឋាន​សម្ងាត់របស់​កម្លាំងសន្ដិសុខ ​និងវគ្គបំប៉នជំនាញបច្ចេកទេសព្រហ្មទណ្ឌ ដែលទទួលបានលទ្ធផល​យ៉ាង​ល្អគាប់ប្រសើរ ​សំដៅពង្រឹងគុណភាព និងប្រសិទ្ធភាពការអនុវត្តតួនាទីភារកិច្ចរបស់​កងកម្លាំង​នគរបាលជាតិ។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ​បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ដែលបាន​បញ្ចប់​វគ្គសិក្សានេះ ត្រូវយកចំណេះដឹងដែលទទួលបាននេះទៅ​បម្រើអង្គភាព ផ្សព្វផ្សាយ​បន្ដដល់​មន្ដ្រីរួមការងារក្នុងអង្គភាព ​និងត្រូវខិតខំសិក្សាស្វែង​យល់បន្ថែមលើជំនាញវិជ្ជាជីវៈ ពិសេសជំនាញ​បច្ចេកវិទ្យា ​ខណៈដែលបច្ចុប្បន្នសកលលោកមានការរីកចម្រើន​យ៉ាងខ្លាំងខាងប្រព័ន្ធបច្ចេកវិទ្យា ដូច្នេះបទល្មើស​បច្ចេកវិទ្យាក៏មានការកើនឡើង ហេតុនេះមន្ដ្រីនគរបាលទាំងអស់ត្រូវស្វែងយល់​បន្ថែមទៀតដើម្បី ទាន់តាមសម័យកាល៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        83
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        176
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm