មន្រ្តីបង្កើនល្បឿនផ្តល់អត្តសញ្ញាណបណ្ណ ខណៈពលរដ្ឋ ៦៨ម៉ឺននាក់ប្តូរអត្តសញ្ញាណបណ្ណ​ហួសសុពលភាព

2023/02/17 10:41:00 pm        1.1 K

ភ្នំពេញ៖ នគរបាលអត្តសញ្ញាណកម្មនៅទូទាំងប្រទេសបង្កើនល្បឿន ជំរុញការផ្តល់អត្តសញ្ញាណបណ្ណ ខណៈពលរដ្ឋជាង៦៨ម៉ឺននាក់ ប្តូរអត្តសញ្ញាណបណ្ណហួសសុពលភាព។

លោកឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម បានឲ្យដឹងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះថា ឆ្លើយតបទៅនឹងការ​ណែនាំ​របស់​​សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជុំវិញការជំរុញ​ការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរនេះ​ ជាពិសេសក្នុងអំឡុងពេលនៃការបោះឆ្នោតខាងមុខនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានដាក់ចេញជាយន្តការមួយចំនួន ដោយអគ្គនាយកដ្ឋាន​បានរៀបចំបញ្ជូនបញ្ជីឈ្មោះទិន្នន័យប្រជាពលរដ្ឋដែលមានអត្តសញ្ញាណបណ្ណហួសសុពលភាពជូនទៅតាមបណ្ដាស្នងការដ្ឋាននគរបាលរាជធានីខេត្ត ដើម្បីធ្វើបច្ចុប្បន្នភាពលើការផ្តល់​អត្តសញ្ញាណបណ្ណ​ជូនប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ឯក បន្តថា គិតត្រឹមថ្ងៃទី១៦ ខែកុម្ភៈនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបាន​ផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋបានចំនួនជាង ១២លាននាក់ ហើយបាន​ប្តូរអត្តសញ្ញាណបណ្ណហួសសុពលភាពដល់ពលរដ្ឋជាង​ ៦៨ម៉ឺននាក់ លើផែនការជាង ១លាន៧សែននាក់។

ជាមួយគ្នា លោកឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង ថ្លែងថា ចំពោះប្រជាពលរដ្ឋដែល​គ្រប់​អាយុចាប់ពី ១៥ឆ្នាំឡើងរស់នៅរាជធានីភ្នំពេញ និងអ្នកដែលមានអត្តសញ្ញាណបណ្ណ​ហួស​សុពលភាព ​អាចស្នើសុំធ្វើអត្តសញ្ញាណបណ្ណ ឬស្មើប្តូរអត្តសញ្ញាណបណ្ណហួសសុពលភាព​បាននៅ​នាយកដ្ឋានអត្តសញ្ញាណកម្មដែលមានទីតាំងនៅផ្សារទំនើបអ៊ីអន២។

គួរបញ្ជាក់ថា ​ក្នុងពេលបច្ចុប្បន្នតាមបណ្តារាជធានី-ខេត្ត នគរបាលជំនាញបានរៀបចំផែន​ការផ្តល់​អត្តសញ្ញាណបណ្ណដោយអចល័ត ​និងចល័យតាមទីប្រជុំជន ​តាមភូមិ ​ឬតាមផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីប​ង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋផងដែរ៕ អត្ថបទ៖ សេក ឧត្តម


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        149
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        127
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm