ក្រសួងពាណិជ្ជកម្មនឹងចុះពង្រឹងវិធានការច្បាប់ចំពោះមុខទំនិញប៉ះពាល់សុខភាពសិស្សតាមសាលារៀន

2023/02/17 11:09:16 pm        3.3 K

ភ្នំពេញ៖ មន្ត្រីជំនាញនៃក្រសួងពាណិជ្ជកម្ម នឹងចុះស្រាវជ្រាវ ត្រួតពិនិត្យមុខទំនិញអាហារប៉ះពាល់​សុខភាព និងចាត់វិធានការផ្លូវការច្បាប់ ចំពោះអាជីវករ ​និងអ្នកផលិតផលិតផលណា ដែលចែកចាយលក់ទំនិញអាហារប៉ះពាលសុខភាពក្មេងៗ តាមសាលារៀន។

ការត្រៀមចុះពិនិត្យនិងចាត់វិធានការផ្លូវច្បាប់ពីសំណាក់មន្រ្តីជំនាញក្រសួងពាណិជ្ជកម្មនៅពេលនេះ បានធ្វើឡើងក្រោយពីក្រសួងអប់រំយុវជន និងកីឡា ប្រកាសក្រើនរំលឹកជាថ្មី ស្តីពី ការពង្រឹងវិធាន​ការ​អនុវត្ត​លើកកម្ពស់សុវត្ថិភាពចំណីអាហារនៅតាមសាលារៀនរដ្ឋ ​និងឯកជននានា ដើម្បីបង្ការ​កុំឲ្យមានផលប៉ះពាល់ដល់សុខភាពសិស្សនៅតាមសាលារៀន។

នៅក្រោយពិធីបើកវគ្គបណ្តុះបណ្តាល កម្មសិទ្ធបញ្ញា ត្រៀមប្រឡងជ្រើសរើសភ្នាក់ងារតំណាង​ស្របច្បាប់ នៃម្ចាស់ម៉ាកជំនាន់ទី៦​ នៅកម្ពុជា ថ្ងៃទី១៧​ ខែកុម្ភៈនេះ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ថ្លែងថា បច្ចុប្បន្នក្រសួងពាណិជ្ជកម្មដែលមាន​អគ្គនាយកដ្ឋាន​កិច្ចការពារអ្នកប្រើប្រាស់ និង ប្រកួតប្រជែង​ ហៅកាត់ថា ក.ប.ប បាននិងកំពុងធ្វើចុះស្រាវជ្រាវ និងត្រួតពិនិត្យមុខទំនិញអាហារចែកចាយតាមទីផ្សារ យកមកធ្វើតេស្តរកសារធាតុផ្សំប៉ះពាល់​សុខភាពជាប្រចាំ ដើម្បីលើកកម្ពស់សុខភាព ​សុវត្ថិភាពអ្នកប្រើប្រាស់។

ឯកឧត្តម បន្តថា នៅពេលនេះ មន្ត្រីជំនាញក្រសួងពាណិជ្ជកម្ម ក៏នឹងពង្រីកការចុះត្រួតពិនិត្យ​មុខ​ទំនិញអាហារ​នៅតាមសាលារៀនបន្ថែមទៀត ​និងចាត់វិធានការតាមផ្លូវច្បាប់ នៅពេលរកឃើញ​មុខទំនិញចំណីអាហារណាមានសារធាតុហាមឃាត់ ​ដែលបង្កផលប៉ះពាល់​សុខភាពដល់ក្មេងៗ ជាពិសេសសិស្សានុសិស្ស។

សូមបញ្ជាក់ថា ក្រោយពីសង្កេតឃើញ មានការលក់ដូរចំណីអាហារមិនមាន​សុវត្តិភាព និង​សុខុមាលភាព ​ដល់សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាមួយចំនួន នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣​នេះ​ ក្រសួងអប់រំ ​បានបង្ហោះសេចក្ដីណែនាំស្ដីពី ​ការពង្រឹងវិធានការអនុវត្តការលើក​កម្ពស់​សុវត្ថិភាព​ និងសុខុមាលភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅ​សាធារណៈ និងឯកជនឡើងវិញ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួង ​ដើម្បីបន្តក្រើនរំលឹកសារជាថ្មី ឲ្យ​គណៈគ្រប់គ្រងសាលារៀននានា ​ពង្រឹងវិធានការអនុវត្តការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាព​ចំណីអាហារនៅតាមគ្រឹះស្ថានសិក្សា។

ក្នុងសេចក្តីណែនាំនោះ ក្រសួងក៏បានបង្ហោះរូបភាពមុខទំនិញផលិតផល ​ប្រភេទ នំ ចំណី អាហារ​ជាច្រើន ​ដែលក្រសួងហាមឃាត់ក្នុងការលក់ដូរនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅ​សាធារណៈ និងឯកជនផងដែរ ​ក្នុងទិសដៅលើកកម្ពស់សុវត្ថិភាព ​និងសុខុមាលភាព​របស់អ្នកសិក្សា និង​បុគ្គលិកអប់រំជាដើម៕អត្ថបទ៖ ស៊ុមសុខជា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm