ឯកឧត្តម ឃួង ស្រេង ៖ មន្ត្រីបក្សត្រូវសាងអំពើល្អគ្រប់ពេល ដើម្បីពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជន

2023/02/17 11:21:10 pm        47

ភ្នំពេញ ៖ ឯកឧត្ដម ឃួង ស្រេង ប្រធាន គណៈកម្មាធិការ​គណបក្ស រាជធានី​ភ្នំពេញ បាន​ថ្លែង​ថា មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​សាង​អំពើ​ល្អ​ឱ្យ​បាន​គ្រប់​ពេលវេលា ដើម្បី​ទាញ​យក​បេះដូង​ប្រជាពលរដ្ឋ​ឱ្យ​គាត់​មាន​ទំនុក​ចិត្ត​អាណិត និង​ស្រលាញ់​រហូត​ឈាន​ដល់​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ដឹក​នាំ​ប្រទេស​ជាតិ​បន្ត​ទៀត។

ក្នុង​ពិធី​សំណេះសំណាល​ និង​សួរ​សុខទុក្ខ​ជា​មួយ​សមាជិក​គណបក្ស ក្រុម​ការងារ​គណបក្ស​ចុះ​ជួយ​មូលដ្ឋាន​ខណ្ឌ​ពោធិ៍សែនជ័យ​ចំនួន ​៥៣២នាក់ នាល្ងាចថ្ងៃទី១៧ ខែ​កុម្ភៈ ឆ្នាំ២០២៣ នៅ​សាល​មជ្ឈមណ្ឌល​លាភមង្គល​ ភូមិ​ប៉ប្រក​ខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ឯកឧត្តម ឃួង ស្រេង សមាជិក គណៈកម្មាធិការ កណ្ដាល គណបក្ស​ប្រជាជនកម្ពុជា និង​ជា​ប្រធាន គណៈកម្មាធិការ​គណបក្ស ​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា ក្នុង​នាម​មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ត្រូវ​បម្រើ​ប្រជាពលរដ្ឋ​ឱ្យ​បាន​គ្រប់​ពេល​វេលា មិនមែន​ធ្វើ​ឡើង​តែ​ពេល​បោះឆ្នោត​នោះ​ទេ គឺត្រូវបំរើពលរដ្ឋ៥ឆ្នាំពេញ និង​សូម​ឱ្យ​រក្សា​អំពើ​ល្អ​នេះ​​រហូត​ត​ទៅ ដើម្បី​ទាញ​យក​បេះដូង​ប្រជាពលរដ្ឋ​ឱ្យ​គាត់​គោរព​ អាណិត ​ស្រលាញ់ និង​ជឿ​ទុក​ចិត្ត មក​លើ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា។ ក្នុង​នាម​សមាជិក​បក្ស​ប្រជាជន​កម្ពុជា សូម​បង​ប្អូន​ជួយ​ផ្សព្វផ្សាយ​ពី​ការ​ពិត នូវ​ស្នាដៃ​របស់​គណបក្ស​ឱ្យ​បាន​ទូលំទូលាយ ដើម្បី​វាយ​បក​ចំពោះ​ការឃោសនា​ភូត​កុហក​របស់​ពួក​អគតិ​មួយ​ចំនួន។

ឯកឧត្តម ឃួង ស្រេង បន្ត​ទៀត​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​រំដោះ​អាយុជីវិត​ប្រជាពលរដ្ឋ​កម្ពុជា​ចំនួន២​លើក​រួច​មក​ហើយ​ ក្នុង​នោះទី១ គណបក្ស​ប្រជាជន​កម្ពុជា​បាន​រំដោះ​អាយុជីវិត​ប្រជាពលរដ្ឋ នៅ​ទូទាំង​ប្រទេស​ចេញ​ពី​របប ប៉ុល ​ពត និងទី២ បាន​រំដោះ​អាយុជីវិត​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ចេញ​ពី​ជំងឺ​កូវីដ-១៩ និង​បាន​បើក​ឱ្យ​ដំណើរ​ការ​សេដ្ឋកិច្ច​ជា​ធម្មតា​ឡើងវិញ។

ឯកឧត្តម ឃួង ស្រេង បន្ថែម​ថា ប្រទេស​ជាតិ​មាន​សន្តិភាព​ពេញ​លេញ ទើប​យើង​គ្រប់​គ្នា មាន​ឱកាស​ក្នុង​ការ​រក​ទទួល​ទាន ​និង​កសាង​អភិវឌ្ឍន៍​ប្រទេស​ឱ្យ​រីកចម្រើន​រុងរឿង​បាន ដូច្នេះ​ត្រូវ​នាំ​គ្នា​រក្សា​សន្តិភាព​នេះ​ឱ្យ​បាន​គងវង់ និង​សូម​ឱ្យ​សមាជិក​ម្នាក់​ក្លាយ​ជា​សន្លឹកឆ្នោត១សន្លឹក​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ពេល​បោះឆ្នោត២០២៣ខាងមុខនេះ ដើម្បី​មាន​ឱកាស​កសាង​អភិវឌ្ឍន៍​ប្រទេស​ឱ្យ​រីកចម្រើន​រុងរឿង​បន្ថែម​ទៀត។

ជា​មួយ​នេះ ឯកឧត្តម ឃួង ស្រេង បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ខណ្ឌ សង្កាត់ មន្ត្រី និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ត្រូវ​បើក​យុទ្ធនាការ​តភ្ជាប់ Channel ផ្លូវ​ការ​ក្នុង​បណ្តាញ Telegram សម្ដេច​តេជោ ហ៊ុន សែន ឱ្យ​បាន​លឿន ពិសេស​នៅ​តាម​ផ្ទះ​ជួល​កម្មករ​កាត់ដេរ​ជា​ដើម ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        50
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        94
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm