ក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ាន ហ្វាំងឡង់ជ្រើសយកកម្ពុជា ជាដៃគូសហប្រតិបត្តិការបន្ត

2023/02/18 01:48:30 am        60

ភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានទទួលជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយឯកឧត្តម Jyri Jarvaiaho ឯក អគ្គរដ្ឋទូតហ្វាំងឡង់ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការមនុស្សធម៌ជាមួយគ្នាបន្តទៀត។​

ក្នុងឱកាសជួបសំណេះសំណាលនោះដែរ លោកជំទាវអគ្គលេខាធិការ បាននាំប្រសាសន៍ផ្តាំផ្ញើ​សួរសុខទុក្ខពី​សំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះឯកឧត្តម ឯកអគ្គរដ្ឋទូត​ហ្វាំងឡង់ ដែលបានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា ជាពិសេសបានឆ្លៀតឱកាស​មកដល់ទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជានាពេលនេះ។ លោកជំទាវបន្តថា កាកបាទក្រហមកម្ពុជា មានកិច្ចសហប្រតិបត្តិការល្អ ជាមួយកាកបាទក្រហមហ្វាំងឡង់ តាំងពីទសវត្សរ៍ ៩០ មកម្ល៉េះ ដែ លមានការឧបត្ថម្ភ​គាំទ្រក្នុង​កម្មវិធីជា​ច្រើននាពេលកន្លងមក ហើយនៅឆ្នាំ២០២២ កាកបាទក្រហមហ្វាំងឡង់បានជ្រើសរើសកាកបាទក្រហមកម្ពុជា ក្នុងចំណោមកាកបាទក្រហមក្នុងតំបន់អាស៊ីអាគ្នេយ៍ធ្វើជាដៃគូសហប្រតិបត្តិការបន្ត ដែលមានរយៈពេល ៣ ឆ្នាំទៅមុខទៀត ដែលក្នុងនោះមានកម្មវិធីលើកក ម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពក្នុងមូលដ្ឋាន ដែលឧបត្ថម្ភដោយ DG-ECHO តាមរយៈសហព័ន្ធអន្តរជាតិ(IFRC)។

ក្នុងជំនួបនេះឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកាកបាទក្រហមកម្ពុជា ដែលជាសមាគមជាតិមួយឈានមុខគេក្នុងវិស័យមនុស្សធម៌ និងមានកេរ្តិ៍ឈ្មោះបោះសំឡេងនៅឆា កអន្តរជាតិ។ ឯកឧត្តមក៏បានឱ្យដឹងដែរថា ឯកឧត្ដមនឹងមកកម្ពុជាម្តងទៀតនាពេលអនាគត ដើម្បីជួយជំរុញការងារកម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពក្នុងមូលដ្ឋាន ដើម្បីផ្តល់បទពិសោធ ន៍ និងឱ្យមានប្រសិទ្ធភាពកាន់តែប្រសើរឡើងថែមទៀត៕ អត្ថបទៈ សំ ងីម

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        203
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        101
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        220

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm