សម្ដេចតេជោឱ្យបញ្ឈប់ទទួលបុគ្គលិកវិទ្យុវីអូឌីចូលក្របខណ្ឌរដ្ឋត្រឹមថ្ងៃទី២៨ កុម្ភៈខណៈមានអ្នកដាក់ពាក្យ៨នាក់ហើយ

2023/02/18 03:53:36 am        1.0 K

ភ្នំពេញ ៖ក្រោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ផ្ដល់ឱកាសដល់បុគ្គលិកវិទ្យុ វីអូឌី ដែលមាន​បំណងចង់​ចូលបំពេញការងារគ្រប់ខណ្ឌរដ្ឋ កាលពីថ្ងៃទី១៤ ខែកុម្ភៈកន្លងទៅ គិតត្រឹមថ្ងៃទី១៧ ខែកុម្ភៈនេះ មានបុគ្គលិក វិទ្យុ វីអូឌីចំនួន ៨រូប ហើយដែលបានដាក់ពាក្យចូលធ្វើការ។ នេះបើយោងតាមសាររបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីនៅលើបណ្ដាញតេឡាក្រាមផ្លូវការមុនេះ។

សម្ដេចតេជោបានមានប្រសាសន៍ថា កាលពីថ្ងៃ១៤កុម្ភះ២០២៣ សម្ដេចបានប្រកាស ផ្តល់ក្របរដ្ឋជូន​បុគ្គលិកវិទ្យុវីអូឌី​ដែលបាន​បាត់បង់​ការងារធ្វើ។ ហើយគិតត្រឹមល្ងាចថ្ងៃ១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះមានបុគ្គលិក ៨រូប​បាន​មកដាក់​ពាក្យសុំចូលធ្វើការ។

សម្ដេចតេជោបានបញ្ជាក់ថា ដើម្បីបញ្ចប់ការងារនេះ សម្ដេចបានកំណត់រយៈពេលឈប់ទទួលពាក្យសុំចូលធ្វើការត្រឹមម៉ោង ១៧.០០នាទីថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

សម្ដេចតេជោបានបញ្ជាក់សារជាថ្មីថា វិទ្យុវីអូឌី គ្មានថ្ងៃរស់ឡើងវិញឡើយ និងសម្ដេចបានអរគុណចំពោះអ្នកបង្ហោះសារថា បងប្អូនមួយចំនួនមិនចូលមកធ្វើការរដ្ឋទេ សុខចិត្តធ្វើស្រែ និងឡើងត្នោត។

សម្ដេចបាន ជូនពរឲ្យអ្នកទាំងអស់នោះរកការងារបានធ្វើដើម្បីចិញ្ចឹមជីវិត។ ក្របខ័ណរដ្ឋនៅពេលនេះត្រូវមានការប្រឡងយ៉ាងតឹងតែងទើបអាចចូលបានប្រសិនបងប្អូនមិនទទួលយកដោយមិនបាច់ប្រឡង សម្ដេចពិតជាមានការអរគុណ។

សម្ដេចបានបញ្ជាក់ថា ពួកអាក្រក់មិនបាច់បង្ហោះសារឌីដងដាក់សម្ដេចទេ ព្រោះសម្ដេច និងរុញទូកបណ្តោយទឹកដើម្បី​ឲ្យពួកអ្នក​ដឹងពីរបៀបដែលសម្ដេចគិតនិងធ្វើការ៕

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        60
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        56
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm