ស្នងការរាជធានីភ្នំពេញបញ្ជូនបុរសម្នាក់ទៅតុលាការក្រោយព្យាបាលជំងឺកូវីដ១៩ជាសះស្បើយ

2021/04/27 09:59:58 am        1.1 K

ភ្នំពេញ ៖ ទីបំផុតស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនបុរសម្នាក់រស់នៅខណ្ឌបឹងកេងកង ក្រោយព្យាបាលសះស្បើយពីជំងឺកូវីដ១៩ ទៅចាត់ការតាមផ្លូវច្បាប់ ដែលកាលពីកន្លងទៅបុរសរូបនេះបានរត់គេចខ្លួនពីការធ្វើចត្តាឡីស័កក្នុងផ្ទះ ហើយលួចទៅចូលរួម​ពីមង្គលការមិត្តភក្តិនៅខេត្តកំពត និងទីកន្លែងមួយចំនួនទៀត ខណៈខ្លួនត្រូវបានគ្រូពេទ្យធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩នោះ។

លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនការងារសន្តិសុខ បានបញ្ជាក់ឲ្យដឹងថាជនសង្ស័យឈ្មោះ លាន់ ឡា ភេទប្រុស អាយុ២៣ឆ្នាំ ប្រកបមុខរបរលក់កាហ្វេ ស្នាក់នៅផ្ទះជួល ផ្លូវ១០០៥ កែង៣៦៥ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញផែនការងារសន្តិសុខ បញ្ជូនទៅតុលាការ ហើយកាលពីម្សិលមិញហើយនាពេលនេះ ជនសង្ស័យត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននោះ។

លោកឧត្តមសេនីយ៍ទោ បានឲ្យដឹងទៀតថា ជនសង្ស័យត្រូវបានបញ្ជូន លោក កូយ សៅ ជាចៅក្រមស៊ើបសួរ បញ្ជាឱ្យសមត្ថកិច្ចនាំខ្លួន​ដាក់​ពន្ធនាគារ​​ជាបណ្តោះអាសន្ន ដើម្បីរងចាំសម្រេចបទបញ្ជាថ្មីទៀត ហើយជនសង្ស័យ រងការចោទប្រកាន់ពីបទ​មិនអនុវត្តរបស់វិធាន​ក្រសួងសុខាភិបាល ​គេចវេសមិនធ្វើចត្តាឡីស័ក ជាបទល្មើសព្រហ្មទណ្ឌ និង ផ្តន្ទាទោសតាមបញ្ញាត្តិមាត្រា៧ នៃច្បាប់ស្តីពីវិធានការ​ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតហើយកិច្ចងារងារនេះគឺ ក្រុម​ការងារគណៈកម្មាការអន្តរក្រសួង ដើម្បីប្រយុទ្ធជំងឺកូវីដ១៩ជាអ្នកកសាងសំណុំរឿង បញ្ជូនបុគ្គលមិនអនុវត្តតាមវិធាន​សុខាភិបាល​ដើម្បីយកទៅអនុវត្តតាមនីតិវិធី ។

សូមបញ្ជាក់ថាកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ លាន់ ឡា មានអាការៈក្តៅខ្លួន ក្អក និងឈឺបំពង់ក ហើយបានទៅ​យក​សំណាក​នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយគ្រូពេទ្យតម្រូវឱ្យធ្វើចក្តាឡីស័ក១៤ថ្ងៃនៅផ្ទះ ប៉ុន្តែបុគ្គលនេះមិន​បានធ្វើចត្តាឡីស័ក​នៅក្នុងផ្ទះឱ្យបានត្រឹមត្រូវតាមវិធានក្រសួងសុខាភិបាលនោះទេ ស្រាប់តែនៅយប់ថ្ងៃទី១៣ ខែមីនា ជនសង្ស័យរូបនេះ និងមិត្តភក្តិចំនួន២នាក់​ទៀត បានទៅស្ទីម និងស្ប៉ានៅ Arthur and Paul ផ្ទះលេខ២៧ ផ្លូវ៧១ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជាងនេះទៅទៀតនៅថ្ងៃបន្ទាប់គឺថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ បុគ្គលខាងលើ រួមនឹងមិត្តភក្តិ២នាក់នោះធ្វើដំណើរចេញ​ពីរាជធានីភ្នំ​ពេញ ​បាន​ជិះរថយន្ត​ឈ្នួល ទៅចូលរួមពិធីមង្គលការ នៅភូមិដំណាក់ទ្រព្យ ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត ហើយនៅតាមផ្លូវអ្នកបើក​រថយន្តក៏​បាន​ដឹកភ្ញៀវម្នាក់ទៀត ផងដែរ។

 ក្រោយក្រុមគ្រួពេទ្យបានបញញជាក់ថាខ្លួនមានផ្ទុកមេរោគកូវីដ១៩នោះ ជនសង្ស័យឈ្មោះលាន់ ឡា និងមិត្តភក្តិ៥នាក់ទៀត​ជិះរថយន្ត​ជាមួយគ្នាពីខេត្តកំពត មករាជធានីភ្នំពេញ ។ នៅពេលបុគ្គលនេះ មកដល់ភ្នំពេញ គ្រូពេទ្យក៏បាននាំទៅព្យាបាលនៅសណ្ឋាគារgreat duke ចំណែកមិត្តភក្តិទាំងនោះបាននាំយកទៅធ្វើចត្តាឡីស័កនៅសណ្ឋាគារសុខា ។

សូមបញ្ជាក់ផងដែរថា នៅក្នុងអំឡុងមិនធ្វើចត្តាឡីស័កបុគ្គលនេះ បានធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ បានធ្វើឱ្យប្រជាពលរដ្ឋ​២០០នាក់​ទៀតពាក់ព័ន្ធដោយប្រយោលនឹងនាំគ្នា ធ្វើចត្តាឡីស័ក និងបានចម្លងកូវីដ១៩ទៅបុគ្គល៣នាក់ផ្សេងទៀត​យ៉ាងណាក៏ដោយ​នាពេលនេះ​ជនសង្ស័យ​ត្រូវបានអាជ្ញាធរធ្វើការឃុំខ្លួនជាបណ្តោះអាសន្ន និងរងចាំបន្តតាមនីតិវិធីច្បាប់របស់តុលាការនាពេលខាងមុខនេះព៕

អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm