​ឆ្លងចរន្តអគ្គិសនីឆេះបង្គោលភ្លើងរាលដាលឆាបឆេះដល់ផ្ទះពលរដ្ឋពីរខ្នង

2023/02/18 06:30:45 pm        290

ភ្នំពេញ៖ លំនៅឋាន​ប្រជាពលរដ្ឋ​ពីរ​ខ្នង​ត្រូវ​បាន​ឆាប​ឆេះ​បាត់បង់​ទាំង​ស្រុង ​ដោយ​សារ​ឆ្លង​ចរន្តអគ្គិសនី​នៅ​លើ​បង្គោល​ភ្លើង​​​​ឆាបឆេះ​រាលដាល​ទៅ​ដល់​ផ្ទះ​ពីរ​ខ្នង​​ ។

ហេតុការណ៍​នេះ​បាន​​កើត​ឡើង​កាល​ពី​វេលាម៉ោង ៩ និង៥០នាទី ព្រឹកថ្ងៃទី១៨ ខែ​កុម្ភៈ ឆ្នាំ២០២៣ នៅ​ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍សែនជ័យ​ រាជធានី​ភ្នំពេញ ។

ប្រជាពលរដ្ឋ​ប្រាប់​អោយ​ដឹង​ថា គ្រោះ​អគ្គីភ័យ​ដែល​បណ្ដាល​អោយ​ឆាបឆេះ​ផ្ទះ​នេះ​មុនដំបូង ឆ្លង​ចរន្តអគ្គិសនី​ឆេះ​បង្គោល​ភ្លើង​ហើយ​ដោយ​សារ​ផ្ទះ​ទាំង​ពីរ​នោះ គឺ​ជា​ផ្ទះ​ឈើ ហើយ​នៅ​ជិត​បង្គោល​ដែល​ឆេះ​នោះ​ ទើប​អណ្ដាត​ភ្លើង​រាលដាល​ទៅ​ដល់​លំនៅឋាន​ពីរ​នោះ​ឆេះ​អស់​ទាំងស្រុង ។

ពលរដ្ឋ​ប្រាប់​បន្ត​ថា​ ផ្ទះ​​ទាំង​ពី​រ​ខ្នង​ដែល​ត្រូវ​អណ្ដាត​ភ្លើង​ឆាប​ឆេះ​នោះ គឺ​ធ្វើ​អំពី​ជញ្ជាំង​ក្ដារ​ដំបូល​ស័ង្កសី​រង​ការ​ខូចខាត​ទាំងស្រុង​ សំណាង​ល្អ​មិន​មាន​អ្នករ​ងបួស ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​អោយ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​សមត្ថកិច្ច​ពន្លត់អគ្គីភ័យ​បាន​បញ្ចេញ​រថយន្ត​ពន្លត់​អគ្គីភ័យ​ដែល​ប្រចាំ​នៅ​សាលា​ខណ្ឌ​ពោធិ៍សែនជ័យ​ជួយ​អន្តរាគមន៍​ភ្លាមៗ មិន​អោយ​អណ្ដាត​ភ្លើង​ឆេះ​រាលដាល​កាន់​តែ​ធ្ងន់ធ្ងរ​នោះ​ឡើយ​ ។

ក្នុង​នាម​សមត្ថកិច្ច​ជំនាញ​ពន្លត់​អគ្គីភ័យ សូម​សំណូមពរ​ប្រជាពលរដ្ឋ​ទាំង​អស់ សូម​ប្រុងប្រយ័ត្ន​អោយ​បាន​ខ្ពស់​បំផុត​ចំពោះ​គ្រោះ​អគ្គីភ័យ ​ជាពិសេស សូម​កុំ​សាងសង់​លំនៅឋាន​នៅ​ជិត​បង្គោល​ភ្លើង ដូច​នៅ​ក្នុង​ករណី​នេះ ​ពី​ព្រោះ​ថា បើ​ឆ្លង​ចរន្ត​អគ្គិសនី​ឆេះ​បង្គោល​ភ្លើង​ហើយ​អាច​នឹង​ឆាបឆេះ​ផ្ទះ​បែប​នេះ ៕​​ អត្ថបទ ៖ តារាវុទ្ធី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        79
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        166
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm