កំពង់ធំ៖ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី អមដំណើរដោយ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានចុះពិនិត្យទីតាំងផ្ទាល់ និងចូលរួមប្រជុំពិភាក្សាការងារស្ដីពីការរៀបចំទីតាំងបុណ្យទន្លេលើកទី៧ ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ ក្រោមប្រធានបទ "ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ននិងអនាគត" ដែលនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ៨-១០ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ នៅក្នុងបរិវេណសួនស្ទឹងសែន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ។






