ផ្លូវក្រាលកៅស៊ូ DBST ១ខ្សែបន្ថែមទៀត ប្រវែង២៥គីឡូម៉ែត្រ ក្នុងស្រុកក្រឡាញ់ បានបើកការដ្ឋានសាងសង់

2023/02/19 09:41:34 pm        115

សៀមរាប​៖ ផ្លូវ​ក្រាល​កៅស៊ូ ​DBST ១ខ្សែបន្ថែមទៀត ប្រវែង២៥គីឡូម៉ែត្រ តភ្ជាប់ឃុំចំនួន៥ ក្នុង​ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប បាន​បើក​កា​រដ្ឋាន​សាងសង់​ដើម្បី​បម្រើ​សេចក្ដី​ត្រូវ​ការ​រ​បស់​ប្រជាពលរដ្ឋ។

ផ្លូវ១ខ្សែ​នេះ​មាន​ប្រវែង ២៥គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៦ ទៅផ្លូវលេខ៦៨ ឆ្លង​កាត់​ឃុំស្រណាល ឃុំរោងគោ ឃុំឈ្នួល ឃុំក្រូចគរ និងឃុំសែនសុខ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា។

ក្នុង​ពិធី​បើក​ការដ្ឋានសាងសង់ អ្នកឧកញ៉ា សៀង ណាំ តំណាង​រាស្ត្រ​ខេត្ត​សៀមរាប មាន​ប្រសាសន៍ថា ផ្លូវ​មួយ​ខ្សែ​នេះ​អនុវត្តការសាងសង់ដោយកងវិស្វកម្មសម្ដេចតេជោ ហ៊ុន សែន ដឹក​នាំ​ដោយ ឯកឧត្ដម ខេង សុមេធ ។

អ្នកឧកញ៉ា សៀង ណាំ បាន​ពាំ​នាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរ​សុខ​ទុក្ខ​ពី​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត​សៀមរាប ដែល​តែង​តែ​យក​ចិត្ត​ទុក្ខ​ដាក់​ខ្ពស់ ចំពោះ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ នៅ​គ្រប់​មូលដ្ឋាន។ អ្នកឧកញ៉ា បាន​បន្ត​ថា ជាក់​ស្តែង​ពេល​នេះ​ សម្ដេច​តេជោ បាន​ប​ន្ត​ផ្ដល់​ថវិកា​បន្ថែម​សម្រាប់​ការស្ថាបនាផ្លូវមួយខ្សែនេះ ទុក​ជា​ប្រយោជន៍​ដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនទូទៅ ងាយស្រួលធ្វើដំណើរ និង​ដឹក​ជញ្ជូនផ​លិតផលកសិកម្មទៅកាន់ទីផ្សារ។

អ្នកឧកញ៉ា សៀង ណាំ បានអំពាវនាវដល់លោកតា លោកយាយ ប្រជាពលរដ្ឋដែលមានអាយុគ្រប់ និងមានសិទ្ធិបោះ​ឆ្នោត សូមទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ដែល​នឹង​ប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះកុំបីខាន និងបាន​អំពាវនាវ​ដល់​ពលរដ្ឋសូមបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ​ដឹកនាំ ដើម្បីបន្តការអភិវឌ្ឍ និងការរីកចម្រើនលរុងរឿងលើគ្រប់វិស័យ ៕

អត្ថបទដែលទាក់ទង

សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        6
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        223
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm