មន្ត្រីជំនាញបរិស្ថាន កំពុងសាកល្បងដាំរុក្ខជាតិ Vanilla នៅតំបន់ជុំវិញខេត្តសៀមរាប

2023/02/19 11:02:55 pm        74

សៀមរាប៖ ក្រុមអ្នកជំនាញនៃនាយកដ្ឋានជីវចម្រុះ ក្រសួងបរិស្ថាន កំពុងសាកល្បងដាំរុក្ខជាតិ Vanilla ដែលជាប្រភេទដំណាំមានតម្លៃខ្លាំង និងកំពុងពេញនិយមរបស់ពិភពលោក។

ការដាំសាកល្បងនេះមានចំនួនប្រមាណពី១០ ទៅ១៥ដើម នៅលើផ្ទៃដីទំហំ១០ម៉ែត្រ គុណនិង៤៥ម៉ែត្រ ក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន គូលេន ស្ថិតនៅឃុំត្បែង ស្រុកបន្ទាយស្រី នាតំបន់ជើងភ្នំគូលែន ខេត្តសៀមរាប ដើម្បីតាមដានមើលឱ្យប្រាកដថាតើអាកាសធាតុទីនោះ ពិតជា​អាចអំណោយផលសម្រាប់ដំណាំ Vanilla ដែរឬយ៉ាងណា?។

ប្រធានការិយាល័យ នៃនាយកដ្ឋានជីវចម្រុះ លោក ចាន់ធី សុមេត្តា បានមានប្រសាសន៍ថា រយៈពេលជិត២ឆ្នាំ​មកហើយ ក្រសួងបិរស្ថាន បាននាំយកពូជ Vanilla បីប្រភេទមកដាំសាកល្បងនៅតំបន់ជើងភ្នំគូលែន រួមមានពូជ Vanilla Tity Vanilla Madagascar និងពូជ Vanilla Pompona ។ ពូជទាំងបីប្រភេទនេះ គឺជាប្រភេទ​ដែលគេ​ពេញនិយម​ប្រើប្រាស់បំផុតនៅលើពិភពលោក។ ដំណាំ Vanilla ចំនួន១០ ទៅ១៥ដើម ដែលកំពុងដាំ​នៅក្នុង​មជ្ឈមណ្ឌល​ស្រាវជ្រាវ និងអភិរក្សកេសរកូលសុខអានភ្នំគូលេន អាចផ្ដល់កម្រៃប្រមាណ៥០០០ដុល្លារអាមេរិក សម្រាប់​ការប្រមូលផលម្ដងៗ។ លោក ចាន់ធី បញ្ជាក់ទៀតថា តាមការតាមដានមើ់ល ទៅលើដំណាំVanilla ដែលបាន​ដាំសាកល្បងនៅក្នុងមជ្ឈមណ្ឌលនេះ រយៈពេលជិត២ឆ្នាំមកនេះ ឃើញថាវាលូតលាស់បានល្អ និងមិនមានជំងឺ។ មានន័យថាទាំងលក្ខណៈអាកាសធាតុនិងលក្ខណៈជីវសាស្ត្រ គឺតំបន់នៅជុំវិញខេត្តសៀមរាប អាចនឹងដាំដំណាំ Vanilla ប្រភេទនេះបាន ក៏ប៉ុន្តែបើទោះបីជាយ៉ាងណាក្រុមអ្នកជំនាញ​នៅបន្តតាមដាន​លើទិន្នន័យ​នេះបន្ថែមទៀត។

ដំណាំ Vanilla គឺជាប្រភេទរុក្ខជាតិ នៃកេសរកូលម្យ៉ាង ដែលបណ្ដាប្រទេសលោកខាងលិច កំពុងពេញនិយម យកពណ៌និងក្លិនរបស់វាទៅប្រើប្រាស់ដាក់នៅក្នុងនំ ចំណីអាហារ ភេសជ្ជៈ ការ៉េម ព្រមទាំង​គ្រឿង​សំអាង​ជា​ច្រើន​ប្រភេទផង។ បច្ចុប្បន្ននេះ ដំណាំ Vanilla កំពុងមានតម្លៃ​ខ្ពស់នៅលើទីផ្សារក្នុងពភពលោក ដោយផ្លែស្ងួត​របស់វា១គីឡូ​ក្រាម អាចលក់បាន ក្នុងតម្លៃពី៥០០ ទៅ៧០០ដុល្លារអាមេរិក។

មន្ត្រីក្រសួងបរិស្ថាន អះអាងថា ប្រសិនបើការដាំសាកល្បងដំណាំ Vanilla នៅតំបន់ជើងភ្នំគូលែនបានជោគជ័យ នៅពេលខាងមុខ នឹងចែករំលែក ពូជ Vanilla ទៅឱ្យក្រុមសហគមន៍នៃតំបន់ការពារធម្មជាតិជាច្រើន ព្រមទាំង​ប្រជាពលរដ្ឋដាំដំណាំនេះ ដើម្បីរកកម្រៃជួយដល់ជីវភាពគ្រួសារប្រចាំថ្ងៃ នៅពេលខាងមុខ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        82
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        174
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm