លោក បោន ប៊ិន ណែនាំដល់យុវជនត្រូវការពារឲ្យបាននូវសុខសន្តិភាព ដែលគណបក្សប្រជាជនកម្ពុជារកបានមកដ៏កម្រ

2023/02/20 01:05:04 am        188

បន្ទាយមានជ័យ : ក្នុងឱកាសប្រកាសបញ្ជូលសមាជិក-សមាជិកាថ្មីរបស់គណបក្សប្រជាជនកម្ពុជាក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ លោក បោន ប៊ិន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកភ្នំស្រុក ណែនាំដល់យុវជនត្រូវការពារឲ្យបាននូវសុខសន្តិភាព ដែលគណបក្សប្រជាជនកម្ពុជារកបានមកដ៏កម្រ។

នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ លោក បោន ប៊ិន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកភ្នំស្រុក បានអញ្ជើញក្នុងពិធីសំណេះសំណាល និងបញ្ចូលសមាជិក-សមាជិកាបក្សថ្មីជាយុវជនគណបក្សប្រជាជនកម្ពុជា មានអាយុ ១៨-៣៥ឆ្នាំ ចំនួន១,៤៥៥នាក់។

នាឱកាសនោះ លោក បោន ប៊ិន មានប្រសាសន៍ថា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញេីសាកសួសុខទុក្ខពីសំណាក់ ឯកឧត្ដម​ កែ​ គឹមយ៉ាន​ ប្រធានក្រុមការងារាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ​ ឯកឧត្ដម​ អ៊ុំ​ រាត្រី​ ប្រធានគណៈកម្មការ​គណៈប្រជាជនកម្ពុជាខេត្តបន្ទាយមាន​ ជូនពោះសមាជិក-សមាជិការ​ ដោយក្តីនឹករលឹកផងដែរ។

លោក បោន ប៊ិន ថ្លែងថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ សន្តិភាព ស្ថិរភាពនយោបាយ​ ត្រូវបានថែរក្សាយ៉ាងគត់មត់, លទ្ធិប្រជាធិបតេយ្យបានបន្តចាក់ឫសកាន់តែជ្រៅក្នុងសង្គមជាតិ, ការឆ្លងរាតត្បាតនៃជំងឺកូវីដ- ១៩ ដ៏កាចសាហាវត្រូវបានគ្រប់គ្រងដោយជោគជ័យ ការពារបាននូវអាយុជីវិតប្រជាជនដែលជាសមិទ្ធផលធំជាប្រវត្តិសាស្ត្រ ដំណើរការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច បានសម្រេចលទ្ធផលថ្មីៗថែមទៀត រីឯជីវភាពប្រជាជនរក្សាបានលំនឹង និងត្រូវបានលើកកម្ពស់ជាលំដាប់ ព្រមជាមួយនោះ កិត្យានុភាពរបស់កម្ពុជាកាន់តែបានលើកកម្ពស់លើឆាកអន្តរជាតិ ស្របពេលដែលកម្ពុជាបានបំពេញតួនាទីជាប្រធានប្តូរវេនរបស់អាស៊ានប្រកបដោយជោគជ័យ។

លោក បោន ប៊ិន បញ្ជាក់ថា តាមរយៈការសម្រេចចិត្តរបស់សមាជិក-សមាជិកានាពេលនេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីចូលរួមបន្តរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនជាមួយគណបក្សប្រជាជនកម្ពុជា ដែលតែងលើកទឹកចិត្តគាំទ្រយុវជន ក្នុងការអភិវឌ្ឍន៍សង្គមជាតិ។

លោក បោន ប៊ិន សង្កត់ធ្ងន់ថា បន្ទាប់ពីចូលជាសមាជិកជាមួយគណបក្សប្រជាជនកម្ពុជា យុវជនមានតួនាទីការពារ និងថែរក្សាសុខសន្តិភាពតាមរយៈការវាយប្រហារគ្រប់រូបភាពរបស់ជនអគតិ ដែលតែងបំផ្លើស បំភ្លៃ និងបំផ្លាញចំពោះគុណបំណាច់ និងការលះបង់ដ៏កម្ររបស់គណបក្សប្រជាជនកម្ពុជា។

ទន្ទឹមគ្នានេះ យុវជន និងយុវនារី ដែលចូលជាសមាជិក បានបង្ហាញការពេញចិត្តចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមានទំនួលខុសត្រូវចំពោះជោគវាសនារបស់ជាតិ និងប្រជាជន ពោលទីណាប្រជាជនមានទុក្ខ ទីនោះមានគណបក្សប្រជាជនកម្ពុជាតែងតែយកចិត្តទុកដាក់ជានិច្ច។ ពួកគាត់ បញ្ជាក់ថា ក្រៅពីគណបក្សប្រជាជនកម្ពុជាមិនមានគណបក្សណាផ្សេងដែលអាចធានាបានសន្តិភាព និងការអភិវឌ្ឍដូចពេលបច្ចុប្បន្នបានឡើយ។

ជាមួយគ្នា លោក បោន ប៊ិន មានប្រសាសន៍ទៀតថា ក្រៅពីគុណបំណាច់ និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានគាំទ្រដល់សកម្មភាពរបស់យុវជនជានិច្ច ដោយក្រោមការគិតគូរធ្វើយ៉ាងណាពង្រឹងធនធានយុវជន មិនថាចំណេះដឹង និងសមត្ថភាព ដើម្បីជាអ្នកបន្តវេនចូលរួមការអភិវឌ្ឍន៍ប្រទេសជាមួយគណបក្សប្រជាជនកម្ពុជាឲ្យកាន់តែរឹងមាំជាងនេះ ខណៈរៀងរាល់ឆ្នាំកម្ពុជាមានយុវជន គ្រប់អាយុ១៨ឆ្នាំយ៉ាងហោច២០ម៉ឺននាក់ក្នុងមួយឆ្នាំ។

ឆ្លៀតក្នុងឱកាសនោះ លោក បោន ប៊ិន បានមានមតិផ្តាំផ្ញើដល់ក្រុមការងារយុវជនក្នុងស្រុកព្រៃឈរ ឱ្យបន្តខិតខំចូលរួមដោះស្រាយបញ្ហាដែលប្រជាពលរដ្ឋជួបការលំបាក និងត្រូវប្រព្រឹត្តនូវអំពើល្អ ពង្រីកនូវកេរ្តិ៍ឈ្មោះ និងកសាងនូវសមាជិកគណបក្សកាន់តែច្រើនឡើងៗបន្ថែមទៀត៕ ដោយ ÷ ឧត្ដម

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm