ប្អូនស្រី​លោក Kim Jong-un គំរាម​អាមេរិក​ថា ​កូរ៉េខាងជើង​អាច​នឹង​បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ដល់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​

2023/02/20 03:49:58 pm        342

​កូរ៉េខាងជើង៖ ប្អូន​ស្រី​ដ៏​មាន​ឥទ្ធិពល​របស់លោក Kim Jong-un បាន​ប្រាប់​សហរដ្ឋអាមេរិក​ឲ្យ​ត្រៀម​ការពារ​ខ្លួន​ ព្រោះ​កូរ៉េខាងជើង​កំពុង​បង្កើន​កម្លាំង​អាវុធ​នុយក្លេអ៊ែរ នៅ​ថ្ងៃ​ដែល​ខ្លួន​បាន​បាញ់​មី​ស៊ី​ល​បន្ថែម​ទៀត​ ដែល​បានធ្វើ​ស្ថានភាព​កាន់តែ​តានតឹង​ខ្លាំង​នៅ​ក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​។

​ឆ្មាំ​សមុទ្រ​ជប៉ុន​បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា ​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​ចំនួន ​៣​គ្រាប់​ទៀត​ចូល​ទៅ​ដែនទឹក​របស់​ជប៉ុន។ ការ​បញ្ជាក់​នេះ​បាន​កើតមានឡើង ក្រោយ​យោធា​ទីក្រុង​ព្យុងយ៉ាង​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​អន្តរទ្វីប ​(ICBM) Hwasong-15 របស់​ខ្លួន​កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ​។ ​ការ​បាញ់​សាកល្បង​នេះ​បាន​ជំរុញ​ឲ្យ​សហរដ្ឋអាមេរិក​ បង្ហាញ​កម្លាំង​របស់​ខ្លួន​លើ​អាកាស ដោយ​ការ​ហោះហើរ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ល្បឿន​លឿន​ជាង​សំឡេង​ ជាមួយ​យន្តហោះ​ចម្បាំង​របស់​កូរ៉េខាងត្បូង និង​ជប៉ុន​។

ប្អូនស្រី​មេដឹកនាំ​កូរ៉េខាងជើង​លោកស្រី Kim Yo-jong និង​ជា​អនុប្រធាន​នៃ​គណៈកម្មការ​កណ្ដាល​រប​ស់​បក្ស​ពលករ​កូរ៉េ បាន​ព្រមាន​ទីក្រុង​វ៉ាស៊ីនតោន​ថា ទីក្រុង​ព្យុងយ៉ាង​នឹង​ឆ្លើយ​តប​រាល់​ការ​គំរាម​ដោយ​ផ្ទាល់​ ឬ​ដោយ​ប្រយោល​។ ​នៅ​ក្នុង​ការ​អាន​សេចក្ដីថ្លែងការណ៍​ពី​បុគ្គល​ដ៏​មាន​ឥទ្ធិពល ដែល​ត្រូវ​គេ​ជឿ​ថា​អាច​ជា​អ្នក​ស្នង​តំណែង​ពី​បងប្រុស​របស់​ខ្លួន បាន​​និយាយ​ថា ជា​ញឹកញាប់​ការប្រើប្រាស់​មហាសមុទ្រ​ប៉ាស៊ីហ្វិក ជា​គោលដៅ​នៃ​ការ​បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​របស់​យើង គឺ​វា​អាស្រ័យ​ទៅ​លើ​សកម្មភាព​របស់​សហរដ្ឋ​អាមេរិក៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        5
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        53
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        43

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm