ចិន​ព្រមាន​សហរដ្ឋអាមេរិក​ពី​ផលវិបាក​នានា ប្រសិនបើជម្លោះ​បា​ឡុង​ចារកម្មចេះតែ​រីកធំឡើង​

2023/02/20 05:23:02 pm        278

​ចិន៖ ក្រសួងការបរទេស​ចិន​បាន​និយាយ​ថា​ ទីក្រុង​ប៉េកាំង​ត្រៀម​ឆ្លើយតប​ចំពោះ​ការប៉ុនប៉ង​នានា​របស់​ទីក្រុង​វ៉ាស៊ីនតោន ក្នុង​ការ​ដុត​បញ្ឆេះ​ស្ថានភាព​ឲ្យ​កាន់តែ​តានតឹង​។

​អ្នកការទូត​ជាន់ខ្ពស់​របស់​ចិន​លោក Wang Yi បាន​ប្រាប់​ប្រមុខ​ការទូត​អាមេរិក​លោក Antony Blinke នៅ​ក្រៅ​សន្និសីទ​សន្តិសុខ​ទីក្រុង Munich ប្រទេស​អាល្លឺម៉ង់​កាលពី​ថ្ងៃអាទិត្យ​ថា ការ​បាញ់​ទម្លាក់​បា​ឡុង​របស់​ចិន គ្មាន​អ្វី​ក្រៅពី​ការបំពាន​ដោយ​កម្លាំង​ពី​សំណាក់​ទីក្រុង​វ៉ាស៊ីនតោន​នោះ​ទេ​។ ​ក្រសួង​ការបរទេស​ចិន​បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​វាយបក​មួយ​ថា សហរដ្ឋអាមេរិក​នឹង​ទទួលរង​ផល​វិបាក ប្រសិនបើ​ព្យាយាម​បង្កើន​ភាព​តានតឹង ក្រោយ​ឧបទ្ទវហេតុ​បាញ់​ទម្លាក់​បា​ឡុង​។ ​ក្រសួង​ដដែល​និយាយ​ថា បា​ឡុង​ហោះ​រយៈកម្ពស់​ដ៏​ខ្ពស់​របស់​អាមេរិក​ បាន​ហោះហើរ​ដោយ​ខុស​ច្បាប់​ជាច្រើន​ដង​នៅ​លើ​ប្រទេស​ចិន ដោយ​បន្ថែម​ថា ទីក្រុង​វ៉ាស៊ីនតោន "​គ្មាន​សិទ្ធិ​អី​មក​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​ចិន​ទេ​" ហើយ​បើ​និយាយ​ពី​រឿង​ឈ្លប​យកការណ៍​វិញ សហរដ្ឋអាមេរិក​គឺជា​ប្រទេស​លេខ​មួយ​។

​ក្រសួង​នេះ​បាន​និយាយ​ថា រឿង​តែមួយគត់​ដែល​អាមេរិក​បាន​ពី​ការ​បាញ់​ទម្លាក់​បា​ឡុង​នោះ​ គឺ​ដើម្បី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់​រវាង​ទីក្រុង​វ៉ា​ស៊ីនតោន និង​ទីក្រុង​ប៉េកាំង ដោយ​បន្ថែម​ថា សហរដ្ឋអាមេរិកចាំ​បាច់​ត្រូវតែ​បង្ហាញ​ភាព​ស្មោះត្រង់​ និង​ដោះស្រាយ​បញ្ហា​ ជាជាង​ព្យាយាម​ដុត​បញ្ឆេះ​ស្ថានភាព​ឲ្យ​កាន់តែ​តានតឹង​ខ្លាំង​ថែមទៀត​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        667
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        402
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        202

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm