ទោះ​ចាញ់ ៣-០ តែ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ទទួល​បាន​ការ​សរសើរ​ពី​ក្រុម​បារាំង​

2023/02/20 05:31:10 pm        242

​បាល់ទះ​៖ ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជាបាន​បរាជ័យ​ក្រោម​ថ្វីដៃ​ក្រុម​ភ្ញៀវ​ U19 ​បារាំងដោយ​លទ្ធផល ៣-០​សិត ក្នុងជំនួប​មិត្តភាព​អន្ដរជាតិនៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិកាលពី​ល្ងាច​ថ្ងៃទី​១៩ ខែកុម្ភៈ​ម្សិលមិញ។ ការប្រកួត​នេះបានធ្វើ​ឡើង​ក្រោម​វត្តមាន​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ហើយក៏​មានការ​អញ្ជើញ​ចូលរួម​ទស្សនា​ពី​មន្ដ្រី​ទូត​បារាំង​ប្រចាំ​ប្រទេស​កម្ពុជា​ផងដែរ។​

​ជំនួប​មិត្តភាព​អន្ដរជាតិ​ជាមួយ​ក្រុមយុវជន​បារាំង ដែលជា​ប្រទេស​មហាអំណាច​បាល់ទះ​មួយលើ​ពិភពលោក​នេះ បាន​ផ្ទុះ​ការចាប់អារម្មណ៍​ជាខ្លាំង​ពី​អ្នកគាំទ្រដែលមាន​ទស្សនា​ផ្ទាល់​ប្រមាណ ៥​ពាន់​នាក់ រហូត​ធ្វើ​ឲ្យ​ប្រធាន​ក្រុម​ជម្រើសជាតិ​ U19 ​បារាំង កីឡាករ​ Mathis Henno ​មានការ​ភ្ញាក់ផ្អើល។ លើសពីនេះគេ​ក៏បាន​កោតសរសើរចំពោះ​ការលេង​របស់​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា​ដែរ ទោះបី​មាន​ចំណុច​ខ្វះខាត​មួយចំនួនត្រូវ​កែតម្រូវ​ក៏ដោយ។​ ​ដោយឡែក​លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បានទទួល​ស្គាល់​ពី​កម្រិត​គុណ​ផល​កើនឡើង​របស់​កីឡាករ​កម្ពុជា ទោះបី​ចាញ់​ក៏ពិតមែន។ តែ​យ៉ាងណា​លោក​បានចាត់ទុក​នេះ​គឺជា​បទពិសោធន៍​មួយ​ដ៏​ល្អ សម្រាប់​គ្រូ ក៏ដូចជា​កីឡាករ ដែល​ត្រូវខិតខំ​ប្រឹងប្រែង​ដុស​ខាត​សមត្ថភាព​បន្ថែម ដើម្បី​ត្រៀម​ការប្រកួត​បន្ទាប់​ឲ្យ​បានល្អ ពិសេស​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នាពេល​ល​ខាងមុខ។​

​សូមបញ្ជាក់ថា សម្រាប់​លទ្ធផល​បច្ចេកទេសនៃ​ជំនួប​មិត្តភាព​អន្ដរជាតិជើង​ទី​១ រវាង​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា និង​ក្រុម​ U19 ​បារាំង គឺ​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជាបាន​បរាជ័យ​ក្នុង​ពិន្ទុ ២៣-២៥, ២១-២៥ និង ២៣-២៥។ បន្ទាប់ពី​ការប្រកួត​នេះ ក្រុម​ទាំងពីរនឹងត្រូវ​ជួបគ្នា​ម្ដងទៀតនា​ថ្ងៃទី​២២ ខែកុម្ភៈ​ខាងមុខនៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ ​(​ស្ដា​ត​អូឡាំពិក​)​ដដែល៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        105
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        118
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm