គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្តច្នៃ សម្លាប់មនុស្ស៣នាក់នៅកន្លែងកើតហេតុ

2023/02/20 05:42:59 pm        272

​​ព្រះសីហនុ៖ ស្នងការរង ទទួលបន្ទុកផែនចរាចរណ៍ និងស្ដាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ប្រាប់ឲ្យដឹងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ថា នៅព្រលប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងម៉ូតូ និងរថយន្តច្នៃចតចោល នៅលើផ្លូវលេខ ១៤៨ បី ស្ថិតក្នុងក្រុម១៧ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ ។

លោកឧត្ដមសេនីយ៍ត្រី ស៊ីធឿន តុលា បន្តថា ករណី គ្រោះថ្នាក់ចរាចរណ៍នេះ ដោយម៉ូតូ ម៉ាកសង់ហុងដា ពណ៌ក្រហម ស្លាកលេខ កំពត 1M-4958 បើកបរដោយឈ្មោះ ផល លីអី ភេទប្រុស អាយុ ១៥ឆ្នាំ ជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិ១ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងមានអ្នករួមដំណើរ ០២នាក់ គឺទី១.ឈ្មោះ ស្រៀង ហួយហ័រ ភេទប្រុស អាយុ ១៧ឆ្នាំ ជាតិខ្មែរ មុខរបរសិស្ស រស់នៅ ភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងទី២.ឈ្មោះ ជឿន បញ្ញា ភេទប្រុស អាយុ ១៨ឆ្នាំ ជាតិខ្មែរ មុខរបរសិស្ស រស់នៅ ភូមិ១ អូរត្រេះ ស្រុលស្ទឹងហាវ ខេត្តព្រះសីហនុ ។ (ទាំង ៣នាក់ បានស្លាប់នៅកន្លែងកើតហេតុ) ។ បើកបរទិសដៅ ពីកើតទៅលិច (កែវផុស-ស្ទឹងហាវ) មិនពាក់មួកសុវត្តិភាពទាំង ៣នាក់ លុះមកដល់កន្លែងកើត​ហេតុខាងលើបានបុកចំពីក្រោយរថយន្តកែច្នៃដឹកអុស ០១គ្រឿង ដែលចតចោលខាងផ្នែកស្តាំដៃ គ្មានស្លាកលេខ អ្នកបើកបរមិននៅជាមួយរថយន្ត គ្មានដាក់សញ្ញាអ្វីទាំងអស់ ។

លោក បញ្ជាក់បន្ថែម មូលហេតុដែលបណ្តាលមកពីអ្នកបើកបររថយន្តច្នៃ មិនដាក់សញ្ញា ឬភ្លើង​សញ្ញាអ្វីទាំអស់ រីឯម៉ូតូបានប្រើប្រាស់ល្បឿនលឿន អ្នកបើកបរ និងអ្នករួមដំណើរគ្មានមួកសុវត្ថិភាព ។ ករណីនេះ បណ្ដាលឱ្យស្លាប់មនុស្ស ០៣នាក់ ដូចមានឈ្មោះខាងលើ -ខូចខាតម៉ូតូ ០១គ្រឿង កម្រិតធ្ងន់ និងរថយន្ត ០១គ្រឿង កម្រិតស្រាល -ចំពោះវត្ថុតាង ០១គ្រឿង កម្លាំងជំនាញ បានយក​មករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ ដើម្បីកសាងសំណុំរឿងតាម​នីតិវិធី ចំណែកអ្នកបើកបររថយន្តកែច្នៃ ជំនាញកំពុងស្រាវជ្រាវតាមរក៕ 

អត្ថបទដែលទាក់ទង

ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 06:00:40 pm        251
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 09:19:58 pm        362
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
2026/07/10 01:29:28 am        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm