បន្ទាប់ពីអាជ្ញាធរខណ្ឌ៧មករា ចុះរៀបចំសណ្ដាប់ធ្នាប់ជាប្រចាំ ផ្លូវលេខ១៨២ចំណុចមុខផ្សារអូរឬស្សី មានសណ្ដាប់ធ្នាប់ល្អប្រសើជាងមុន

2023/02/20 05:52:16 pm        375

ភ្នំពេញ៖ ក្រោយមានការសំណូមពររបស់ពលរដ្ឋដល់អាជ្ញាធរខណ្ឌ ៧មករាគួរមានវិធានការ​ចំពោះការចត ម៉ូតូរម៉ក ម៉ូតូកង់បី រថយន្តលើផ្លូវរងចាំម៉ូយ ដែលបង្កការកក់ស្ទះចរាចរណ៍ និងបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ នៅចំណុចមុខផ្សារអូឬស្សី អាជ្ញាធរសណ្ដាប់ធ្នាប់ខណ្ឌ ៧មករាបានបន្តចុះរៀបចំជាប្រចាំដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈ បរិស្ថានអនាម័យឲ្យល្អប្រសើរ​ឡើងវិញ និងកាត់បន្ថយការកក់ស្ទះចរាចរណ៍ផងដែរ។

លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ ៧មករាបានចាត់ឱ្យកម្លាំងជំនាញ​សណ្ដាប់ធ្នាប់ ដែលដឹកនាំដោយលោកវរសេនីយ៍ទោ ទឹម វុទ្ធី អធិការរងទទួលផែនសណ្ដាប់ធ្នាប់​នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដឹកនាំកម្លាំងសណ្ដាប់ធ្នាប់ចុះរៀបចំណុចមុខផ្សារអូរឬស្សី ស្ថិតនៅតាមបណ្ដោយផ្លូវ ១៨២ ចំណុចមុខផ្សារអូរឬស្សី មូលដ្ឋានសង្កាត់ផ្សារអូរឫស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពអ្នកធ្វើដំណើរឆ្លងកាត់តាមបណ្ដោយផ្លូវលេខ១៨២ ចំណុចមកផ្សារអូរឬស្សីបាន​លើកឡើងថា ក្រោយអាជ្ញាធរចុះរៀបចំនិងណែនាំដល់អ្នករត់ម៉ូតូរម៉ក ម៉ូតូកង់បី ផាស់អាប់ មិនឱ្យចតតាមបណ្ដោយផ្លូវនេះ សង្កេតឃើញថា ស្ថានភាពផ្លូវមុខផ្សារអូរឫស្សីមានភាព​ស្រឡះល្អជាងមុនងាយស្រួលធ្វើដំណើរ។

គួរបញ្ជាក់ផងដែរកន្លងមក តាមប្រភពព័ត៌មាន ពីពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់កំណាត់​ផ្លូវលេខ​១៨២ ចំណុចមុខផ្សារអូរឫស្សី បានឲ្យដឹងថា ពេលធ្វើដំណើរឆ្លងកាត់ម្ដងៗ ពេលព្រឹកពេលថ្ងៃ និងពេលល្ងាច គឺមានការកកស្ទះជាប្រចាំ ដោយអ្នករត់ម៉ូតូរម៉ក ម៉ូតូកង់បី ផាស់អាប់ រថយន្តឈ្នួល​ជាដើម បានចតរង់ចាំ ដឹកអីវ៉ាន់ និងម៉ូយ បង្កការកកស្ទះនិងបាត់បង់សណ្ដាប់ធ្នាប់​នៅចំណុច​មុខផ្សារ។

នៅចំណុចផ្សារអូឬស្សីនេះ គឺមានបេនរថយន្តឈ្នួលត្រឹមត្រូវក៏ប៉ុន្តែអ្នករត់រថយន្តឈ្នួលឬក៏ រម៉កកង់បីមួយចំនួនមិនបានចូលចតក្នុងបេន ឲ្យបានត្រឹមត្រូវនោះទេ បានចតលើផ្លូវ​សាធារណៈបង្ករឲ្យបាត់បង់សណ្ដាប់ធ្នាប់ និងបង្កការកក់ស្ទះដល់អ្នកធ្វើដំណើរ៕ អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        204
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm