ប្រធាន​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ​ WT ​ជំរុញ​រៀបចំ​ការងារ​សេសសល់ ដើម្បី​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣

2023/02/20 05:55:40 pm        122

​​តេ​ក្វាន់​ដូ​៖ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ​ WT ​ជំរុញ​ឲ្យ​អគ្គលេខាធិការ​សហព័ន្ធ រួមជាមួយ​គណៈកម្មាធិកា​រ​ប្រតិបត្តិត្រូវ​ព​ន្លឿ​ន​រៀបចំ​ការងារ​សេសសល់ ដើម្បី​ត្រៀមលក្ខណៈ​សម្បត្តិ​ឲ្យ​បាន​រួចរាល់ និង​ទាន់ពេល សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ក្នុងនាម​ម្ចាស់ផ្ទះនា​ខែឧសភា ឆ្នាំ​២០២៣ ខាងមុខ។​

​ការ​ថ្លែង​បែបនេះធ្វើឡើង​ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២២ និង​លើក​ទិសដៅ​អនុវត្ត​បន្ដឆ្នាំ​២០២៣ នៅ​សាលប្រជុំនៃ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡាកាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៣ ម្សិលមិញ។​ ​ឯកឧត្តម​រដ្ឋមន្ដ្រីបានធ្វើការ​វាយតម្លៃ​ខ្ពស់ កិច្ចខិតខំ​របស់​ថ្នាក់ដឹកនាំ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ទាំងអស់សម្រាប់​ឆ្នាំ​២០២២ បន្ទាប់ពី​ធូរស្រាល​នូវ​ជំងឺ​កូ​វីដ​-១៩។ យ៉ាងណាក្ដី​ភារកិច្ច​ដ៏​សំខាន់​ចំពោះមុខ គឺ​ឯកឧត្តម​បាន​ជំរុញ​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធត្រូវ​យកចិត្តទុកដាក់លើ​ការរៀបចំ និង​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣។​ ​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន បាន​គូសបញ្ជាក់ថា នៅសល់​ជាង ៧០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ស៊ី​ហ្គេមលើក​ទី​៣២ នឹង​មកដល់ ដូច្នេះ​ត្រូវ​រៀបចំ​ផែនការ​សកម្មភាព​ឆ្ពោះទៅ​ស៊ី​ហ្គេម​ឲ្យ​បាន​ច្បា​ស់លា​ល់ថា ​តើ​ត្រូវធ្វើ​អ្វី​? ខ្វះខាត​អ្វី​? ដើម្បី​រាយការណ៍​ជូណ​គណៈកម្មាធិការ​ជាតិ​ CAMSOC ​ក្នុងន័យ​ព​ន្លឿ​ន​ការងារ​ទាំងនោះឲ្យ​បាន​រួចរាល់ និង​ទាន់ពេលវេលា ។​

​ក្នុងនាម​ប្រធាន​សហព័ន្ធ ឯកឧត្តម​សង្ឃឹម​យ៉ាង​មុតមាំ​ថា គណៈកម្មាធិការ​ប្រតិបត្តិក៏ដូចជា​កីឡាករ​-​កីឡាការិនី​តេ​ក្វាន់​ដូ​ WT ​ទាំងអស់នឹង​សម្រេចបាន​នូវ​ជោគជ័យ​ដ៏​ត្រចះត្រចង់​ ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូងដែល​កម្ពុជា​រង់ចាំ​អស់​រយៈពេល ៦៤​ឆ្នាំនេះ ទាំង​ការរៀបចំ​ការប្រកួត និង​ការដណ្ដើម​មេដាយ​ជូន​ជាតិ​ជាដើម៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        115
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        127
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm