ប្រធាន​សហព័ន្ធ​ទាញព្រ័ត្រ​ប្តេជ្ញា​បញ្ចូល​វិញ្ញាសា​កីឡា​ទាញព្រ័ត្រ​ក្នុងការ​ប្រកួត​ស៊ី​ហ្គេម​នៅពេល​ខាង​មុខ​

2023/02/20 06:54:21 pm        65

​ទាញព្រ័ត្រ៖ ប្រធាន​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា​បាន​អំពាវនាវ​ដល់​ពលរដ្ឋ យុវជនឲ្យ​ចូលរួម​លេង​កីឡា​ទាញ​ព្រ័ត្រ​ឲ្យ​បាន​ផុលផុស និង​បានស្នើ​ដល់​បណ្តា​ប្រទេស​អាស៊ាន​ ដែលមាន​វប្បធម៌​លេង​កីឡា​ទាញព្រ័ត្រត្រូវខិតខំ​លើកតម្កើង ថែរក្សា និង​អភិវឌ្ឍន៍​ទាំងអស់គ្នា​។ ហើយ​សហព័ន្ធ​ប្តេជ្ញា​ថា ​នឹង​ប​ញ្ចូល​វិញ្ញាសា​ទាញព្រ័ត្រ​នេះទៅក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅពេល​ខាងមុខ​ឲ្យ​បាន​។

​ថ្លែង​នៅក្នុង​កម្មវិធី​បិទ​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក អាជ្ញាកណ្តាល កីឡា​ទាញព្រ័ត្រ​ថ្នាក់ជាតិឆ្នាំ​២០២២ ដែល​ចាប់​ផ្តើមធ្វើ​ពីថ្ងៃ​ទី​១៤ ដល់​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​ពហុ​កីឡដ្ឋាន​ខេត្តកំពត ឯកឧត្តម មាស សារិន ទីប្រឹក្សា​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជាបាន​លើកឡើងថា កីឡា​ទាញព្រ័ត្រ​ត្រូវបាន​គេ​កាត់​ចេញពី​វិញ្ញាសា​កីឡា​អូឡាំពិក​នៅ​ឆ្នាំ​១៩២០ ប៉ុន្តែ​បច្ចុប្បន្ន​កីឡា​ទាញព្រ័ត្រ​មាននៅ​ក្នុង​វិញ្ញាសាប្រកួត​កីឡា​ពិភពលោក​នៅឡើយ​។​ ​ដោយឡែក​នៅ​កម្ពុជា​កីឡា​ទាញព្រ័ត្រ​បាន​កកើត​នៅ​ឆ្នាំ​២០០៥ និង​មាន​សកម្មភាព​លេង​ទាំង​ថ្នាក់ក្រោម​ជាតិ ថ្នាក់ជាតិ និង​អន្តរជាតិ​។ ហើយ​កីឡា​ទាញព្រ័ត្រ​នេះត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​វប្បធម៌​មនុស្សជាតិ​របស់​អង្គការ​យូ​នី​ស្កូនៅ​ឆ្នាំ​២០១៥​។

ហើយ​ដើម្បី​លើកតម្កើង ថែរក្សា និង​អភិវឌ្ឍ​កីឡា​ទាញព្រ័ត្រដែលជា​កេរ​មរតក​ពី​ដូនតាកុំ​ឲ្យ​បាត់បង់​នោះ ឯកឧត្តម​បាន​អំពាវនាវដល់​ពលរដ្ឋ យុវជនចូលរួម​លេង​កីឡា​ទាញព្រ័ត្រ​ឲ្យ​បាន​ផុលផុស និង​បានស្នើ​ដល់​បណ្តា​ប្រទេស​នៅ​អាស៊ានដែលមាន​វប្បធម៌​លេង​កីឡា​ទាញព្រ័ត្រ ដូចជា​ប្រទេស ថៃ ឡាវ ហ្វី​លី​ពិន​ជាដើមត្រូវ​ប្រឹងប្រែង​ទាំងអស់គ្នា ព្រោះ​ទៅ​ថ្ងៃមុខសហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា​ប្តេជ្ញា​នឹង​បញ្ចូល​វិញ្ញាសា​កីឡា​នេះ ចូលក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឲ្យ​បាន​។ ​សិក្ខាកាម​ចូលរួម​វគ្គ​បណ្តុះបណ្តាល​គ្រូវ​បង្វឹក អាជ្ញាកណ្តាល​កីឡា​ទាញព្រ័ត្រ​ថ្នាក់ជាតិ​ឆ្នាំ​២០២២ សរុប​ចំនួន ៤០​រូប (​នារី ១៥​រូប​) មកពី​អង្គភាព​កីឡា​នរគ​បាល​ជាតិ​កម្ពុជា ក្រសួងការពារជាតិ មន្ទីរអប់រំ ខេត្តកំពត បាត់ដំបង កំពង់ស្ពឺ និង​ខេត្តកណ្តាល​។ ហើយ​ក្នុង​កម្មវិធី​នោះក៏មាន​ការប្រកួត​កីឡា​ទាញព្រ័ត្រ​យុវជន ​៤​ក្រុម​សាកល្បង​ផងដែរដើម្បី​ប្រកួត​ជ្រើសរើស​ចំណាត់ថ្នាក់​លេខ​១ ដល់​លេខ​៣ ក្រោម​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ការប្រកួត​ពីលោក ស៊ូ​ឆាត ជា​ស៊ុ​រ៉ា​ផាត់ ប្រធាន​កីឡា​ទាញព្រ័ត្រ​នៃ​ព្រះរាជាណាចក្រ​ថៃ និង​អាជ្ញាកណ្តាលលោក គ្រី​សា​ដា ផា​តា​ណា​សាប់ មកពី​ប្រទេស​ឡាវ​៕

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        140
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        148
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump

2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm