រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្នើដល់ស្ថាប័នពាក់ព័ន្ធចូលរួមលុបបំបាត់ជំងឺគ្រុនចាញ់ ឱ្យអស់ក្នុងឆ្នាំ២០២៥

2023/02/20 08:46:58 pm        903

ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានស្នើដល់ស្ថាប័ន​ពាក់ព័ន្ធ ចូលរួមលុបបំបាត់ជំងឺគ្រុនចាញ់ ឲ្យអស់នៅកម្ពុជា ក្នុងឆ្នាំ២០២៥។

ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល យ៉ាងដូច្នេះ ក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២២​ និងលើកទិសដៅការងារឆ្នាំ២០២៣ ពិសេសជំហាន​ឆ្ពោះទៅកម្ពុជាគ្មានជម្ងឺគ្រុនចាញ់ «ការលុបបំបាត់ជំងឺគ្រុនចាញ់ ប្រភេទផ្លាស់ស្មូដ្យូម ហ្វាល់ស៊ីប៉ារ៉ូម នៅឆ្នាំ២០២៣» នាសណ្ឋាគារសុខា ខេត្តព្រះសីហនុ ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានលើកឡើងទៀតថា រាជរដ្ឋភិបាលកម្ពុជាបានផ្តោតការយក​ចិត្តទុកដាក់ខ្ពស់បំផុតលើបញ្ហាសុខភាពសារធារណៈ និងបានកំណត់បញ្ចូលទៅក្នុង “ក្របខណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០១៦-២០៣០ ដើម្បីធានាឲ្យជីវភាពរស់នៅ​របស់ប្រជាជន​ប្រកបដោយ​សុខភាពល្អ ​និងលើកកម្ពស់សុខុមាលភាពរបស់មនុស្ស គ្រប់រូប​និង​គ្រប់វ័យ រួមទាំងបញ្ចប់ការរីករាលដាលមេរោគអេដស៍ ជំងឺរបេង គ្រុនចាញ់ ជំងឺតំបន់ត្រូពិក​ដែលមិនត្រូវ​បានយកចិត្តទុកដាក់ គ្រុនឈាម គ្រុនឈូក ដង្កូវព្រូន ជំងឺថ្លើម ជំងឺឆ្លងតាមទឹក​និងជំងឺឆ្លង​ផ្សេងទៀត ត្រឹមឆ្នាំ២០៣០។

លើសពីនេះ សម្តេចតេជោ បានប្ដេជ្ញាចិត្តខ្ពស់ចូលរួមលើកកម្ពស់សុខភាពសារធារណៈ ទាំងក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិក មហាអនុតំបន់ទន្លេមេគង្គ និងសកលលោក តាមរយៈការ​ផ្តួចផ្តើម និងអនុម័ត ដាក់គោលដៅសម្រេចផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១១-២០២៥ ក្នុងព្រះរាជាណាចក្រកម្ពុជា។

បើតាមលោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធ និងជម្ងឺគ្រុនចាញ់ បាន​ឲ្យដឹងថា វត្តមានរបស់ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ​នៅពេលនេះ គឺជាសក្ខីភាពបញ្ជាក់ពី​ការ​យកចិត្តទុកដាក់ខ្ពស់ និងជ្រាលជ្រៅបំផុតរបស់ក្រសួងសុខាភិបាល ចំពោះសុខភាព​សារធារណៈឈាន​ឆ្ពោះទៅកាត់បន្ថយបន្ទុក ឬគ្មានជំងឺគ្រុនចាញ់ គ្រុនឈាម ដង្កូវព្រូន និងជំងឺឆ្លងដ៏ទៃទៀត ​ដែលជាបច្ច័យមួយផ្នែកក្នុងការចូលរួមថែរក្សា និងលើកកំពស់​សុខុមាលភាព​ប្រជាជន​គ្រប់រូបឲ្យសមស្របតាមយុគសម័យ​សកលភាវូបនីយកម្មក្រោមដំបូល​បរិយាកាស​ប្រទេសជាតិ ដែលព្រះរាជាណាចក្រកម្ពុជាកំពុងរក្សាបាននូវ ​ស្ថេរភាពនយោបាយ អធិបតេយ្យភាព និងការអភិវឌ្ឍ ជាបន្តបន្ទាប់៕ អត្ថបទ៖ រដ្ឋា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        198
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm