ក្រុម​ជម្រើស​ជាតិ​កម្ពុជានឹង​ទៅ​ចូលរួម​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភពលោក​ចុងខែ​ឧសភា​

2021/04/27 12:34:03 pm        219

បាល់ទាត់៖ យោង​ប្រភព​ពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ឱ្យ​ដឹង​នា​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ថា ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជានឹង​ចេញដំណើរ​ ទៅកាន់​ប្រទេស​បា​រ៉ែ​ន​ចូលរួម​ការប្រកួត​កីឡា​បាល់ទាត់​វគ្គ​ជម្រុះ​តំបន់​អាស៊ី​ជុំ​ទី​២ នៃ​ការប្រកួត​កីឡាបាល់ទាត់​ពិភពលោក​២០២២​។​

​តាំងពី​បញ្ចប់​ការប្រកួត​ជើង​ទី​១ និង​លេង​ជើង​ទី​២ ​បាន​មួយ​ប្រកួត​ក្នុង​ពូ​ល ​C នា​ឆ្នាំ​២០១៩ ក្រុម​បាល់​ទាត់​កម្ពុជា​គ្មាន​ការ​ប្រមូល​ផ្តុំ និង​គ្មាន​ការប្រកួត​ក្នុង​ឆ្នាំ​២០២០ និង​រហូត​មក​ដល់​ពេល​នេះ​ដោយសារ​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩​។ តែ​យ៉ាងណា​លី​គ​កំពូល​កម្ពុជា ២០២០ និង​២០២១ ​លេង​ជា​បន្តបន្ទាប់ទើបតែ​លើក​ពេល​នា​ពេល​ថ្មីៗ​នេះ​។​ ​បើ​គ្មាន​ការប្រែប្រួល ការប្រកួត​នៅសល់​ក្នុង​ពូ​ល C ត្រូវ​លេង​នៅ​ប្រទេស​បា​រ៉ែ​ន ហើយ​ជម្រើស​ជាតិ​កម្ពុជានឹង​ប្រកួត​ជាមួយ​ម្ចាស់​ថ្ងៃ​ទី​០៣ ខែ​មិថុនា​។ ៤​ថ្ងៃ​បន្ទាប់​កម្ពុជា​ប្រកួត​ជាមួយ​អ៊ីរ៉ាក់ ខណៈ​ថ្ងៃ​ទី​១១ ខែ​មិថុនា កម្ពុជា​ប្រកួត​ជាមួយ​អ៊ីរ៉ង់​។​ ​ក្នុង​ពូ​ល C​ ប្រាំ​ប្រកួត​កន្លង​មក​នេះ​មាន​តែ ១​ពិន្ទុ​ប៉ុណ្ណោះក្រោយ​ស្មើ​ ១​ប្រកួត និង​ចាញ់ ​៤​ប្រកួត​។ លេខ​១ អ៊ីរ៉ាក់ ៥​ប្រកួត​មាន​ ១១​ពិន្ទុ, លេខ​២ ​បា​រ៉ែ​ន ៥​ប្រកួត​មាន ​៩​ពិន្ទុ, លេខ​៣ ​អ៊ីរ៉ង់ ​៤​ប្រកួត​មាន​ ៦​ពិន្ទុ ចំនែក​ហុងកុងមាន​ ៥​ពិន្ទុ​៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        100
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        113
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm